អ្នកគាំទ្រសុំឱ្យ Gianluigi Buffon ចូលនិវត្តន៍ពីបាល់ទាត់ បន្ទាប់ពីបង្កកំហុសគួរឱ្យភ្ញាក់ផ្អើល ក្នុងការប្រកួតកាលពីយប់មិញ

GIANLUIGI BUFFON ត្រូវបានជំរុញឱ្យចូលនិវត្តន៍ បន្ទាប់ពីមានកំហុសគួរឱ្យភ្ញាក់ផ្អើលធ្វើឱ្យក្រុម Parma ដែលជាក្រុមលីកទីពីររបស់អ៊ីតាលី រងបរាជ័យ លើក្រុម Perugia ១ទល់នឹង២។

អ្នកចាំទីជើងចាស់វ័យ 44 ឆ្នាំរូបនេះបានបង្កការថ្វៃប្រហែល នៅនាទីទី 7 នៃការប្រកួតរបស់ពួកគេជាមួយនឹងក្រុម Perugia ។ Buffon បានទទួលការបញ្ជូនបាល់ពីកីឡាករ Jayden Oosterwolde ប៉ុន្តែអ្នកចាំទីសញ្ជាតិអ៊ីតាលីរូបនេះ បានភ្លាត់ស្នៀតដែលធ្វើអោយខ្សែប្រយុទ្ធ Marco Olivieri របស់ Perugia មានឱកាសដណ្តើមបាល់ទាត់បញ្ចូលទីបានសម្រេច ។

ប្រតិកម្មទៅនឹងកំហុសដ៏អាក្រក់នេះ អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមម្នាក់បាននិយាយថា “ស្អប់ដែលឃើញ Buffon បែបនេះ។ នៅពេលនេះគ្រាន់តែខ្ចប់វាហើយចូលនិវត្តន៍” ។ម្នាក់ទៀតបានបន្ថែមថា៖ “Buffon បានចាប់ផ្តើមអាជីពរបស់គាត់នៅពេលដែលខ្ញុំចាប់ផ្តើមចូលសាលាបឋមសិក្សា។ “ខ្ញុំគិតថាដល់ពេលត្រូវព្យួរស្បែកជើងឱ្យគេហើយ”៕
ប្រភព ៖ The Sun
សារ៉ាន ទីងី

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner