កិច្ចប្រជុំស្តីពីការបើកកិច្ចសវនកម្មផ្ទៃក្នុងការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធនៅ អគ្គនាយក ដ្ឋានអន្តោប្រវេសន៍

ភ្នំពេញ៖ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គនាយកដ្ឋានសវនកម្មផ្ទៃ ក្នុងនៅថ្ងៃទី៧ខែមសាបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយ បរិច្ឆេទ២០២១ និង បណ្តាឆ្នាំពាក់ព័ន្ធ ដោយមានការអញ្ជើញចូលរួមពីអគ្គនាយកសវនកម្មផ្ទៃ អគ្គនាយកអត្តសញ្ញាណ កម្ម អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ ចំណុះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ។

ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថា សវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ផ្តោត សំខាន់ លើការពង្រឹងអភិបាលកិច្ច និងសុចរិតភាពនៃការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រង ហិរញ្ញវត្ថុ សាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងជនជាប់ឃុំ ព្រមទាំងការអភិវឌ្ឍ សមត្ថភាព អង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួង មហាផ្ទៃ សំដៅរួមចំណែកពង្រឹងអភិបាលកិច្ចល្អ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំដល់ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងនាយកដ្ឋាន ចំណុះ ចំនួន ៨ រួមមាន៖ នាយកដ្ឋានរដ្ឋបាល-សរុប នាយកដ្ឋានជនបរទេសមិនមែនអន្តោប្រវេសន្ត និងបច្ចេកវិទ្យា នាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត នាយកដ្ឋានជនបរទេសអន្តោប្រវេសន្ត ជាអ្នក វិនិយោគឯកជន នាយកដ្ឋានច្រកទ្វារទី១ នាយកដ្ឋានច្រកទ្វារទី២ នាយកដ្ឋានស៊ើបអង្កេត និង អនុវត្តនីតិវិធី និងនាយកដ្ឋានជនភៀសខ្លួន ព្រមទាំងសវនដ្ឋានទាំងអស់ក្រោមចំណុះ អគ្គនាយក ដ្ឋាន អន្តោប្រវេសន៍ ត្រូវយកចិត្តទុកដាក់ផ្តល់កិច្ចសហការល្អជាមួយក្រុមប្រតិភូសវនកម្ម, ខិតខំ អនុវត្តប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់ខ្លួនឱ្យបានល្អប្រសើរ, អនុវត្តការងារគ្រប់គ្រងបុគ្គលិកឱ្យ បាន ច្បាស់លាស់ ការជំរុញប្រព័ន្ធលើកទឹកចិត្ត ការដាក់វិន័យ និងផ្តល់យុត្តិធម៌ដល់មន្ត្រីក្រោមឱវាទ, អនុវត្តកិច្ចការហិរញ្ញវត្ថុ រួមមាន កិច្ចបញ្ជិកាចំណូល-ចំណាយ និងឯកសារនានា ឱ្យបានត្រឹមត្រូវ តាមនីតិវិធីជាធរមាន, យកចិត្តទុកដាក់ពង្រឹងការអនុវត្តសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនឱ្យបានត្រឹមត្រូវ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕ដោយ៖រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner