ក្រុមហ៊ុនវីតាល់បន្តទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិចំនួន ៥ ពីចក្រភពអង់គ្លេស

ភ្នំពេញ៖ វីតាល់ក្នុងនាមជាម៉ាកសញ្ញាទឹកពិសាមានគុណភាពឈានមុខ ដែលទទួលបានការនិយមគាំទ្រប្រើប្រាស់ពីសំណាក់អតិថិជននោះ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២ បានរៀបចំកម្មវិធីអបអរសាទរការបន្តទទួលបានវិញ្ញាបនបត្រ ទទួលស្គាល់គុណភាពអន្តរជាតិ ISO 9001:2015, ISO 14001:2015, ISO 22000:2018, GHPs និង HACCP ពីចក្រភពអង់គ្លេស ដែលពិធីនេះរៀបចំឡើងនៅក្នុងរោងចក្រផ្ទាល់ ដែលមានទីតាំងស្ថិតនៅសង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

នេះជាជោគជ័យ និងជាមោទនភាពសម្រាប់វិស័យផលិតទឹកពិសា និងភេសជ្ជៈនៅកម្ពុជា ដែលមានផលិតផលវីតាល់របស់ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន ទទួលបានការទទួលស្គាល់ ដោយស្ថាប័នវាយតម្លៃគុណភាពជាតិ និងអន្តរជាតិ៧ឆ្នាំជាប់ៗគ្នា ដែលសបញ្ជាក់ពីការផ្តល់នូវផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះ សម្រាប់បម្រើជូនតាមសេចក្តីត្រូវការរបស់អតិថិជន រាប់លាននាក់គ្រប់លំដាប់ថ្នាក់។

លោក គ្រីសន ណុនតាវារ៉ា កនគុល អ្នកតំណាងជាន់ខ្ពស់ នៃស្ថាប័នវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ SGS បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន (វីតាល់) ដែលបានអនុវត្តតាមបទដ្ឋាន ចំណីអាហារអន្តរជាតិ រហូតទទួលបានការសវកម្មជាប់ជាស្ថាពរ និងបន្តទទួលបានវិញ្ញាបនបត្របញ្ជាក់ISO 9001:2015,ISO14001:2015,ISO 22000:2018, GHPs និង HACCP ពីស្ថាប័ន SGS និង UKAS ។

លោកបន្តថា ការទទួលស្គាល់នេះ នឹងធ្វើឱ្យដៃគូ អាជីវកម្ម អ្នកប្រើប្រាស់ និងអ្នកពិសារផ្ទាល់នៃផលិតផលវីតាល់កាន់តែមានទំនុកចិត្តទៅលើផលិតផល គុណភាពអនាម័យ សេវាកម្មរបស់ក្រុមហ៊ុនដែលមានគុណភាពខ្ពស់ និងសុវត្ថិភាព ខណ:នេះជាជោគជ័យ និងជាមោទនភាពជាថ្មីម្តងទៀតសម្រាប់ផលិតផលវីតាល់។

លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន (វីតាល់) បានថ្លែងថា នេះជាសក្ខីភាពមួយនៃបេសកម្មរបស់វីតាល់ ក្នុងការប្តេជ្ញាផលិត និងផ្គត់ផ្គង់ទឹកពិសាដបគុណភាពខ្ពស់ ដោយអនុលោមតាមតម្រូវការសុវត្ថិភាពម្ហូបអាហារ គោលការណ៍ច្បាប់ និងបំពេញតម្រូវការអតិថិជនដែលនិយមគាំទ្រផលិតផលជាតិមួយនេះ អស់កាលជាង១៣ឆ្នាំ កន្លងមកដល់ពេលបច្ចុប្បន្ន។

លោកជំទាវបន្ថែមថា ជាការពិតណាស់ ការត្រួតពិនិត្យគុណភាពទឹកពិសាវីតាល់ត្រូវបានយកចិត្តទុកដាក់ជាអាទិភាព នូវគ្រប់ដំណាក់កាល ចាប់ពីប្រព័ន្ធបន្សុទ្ធទឹក ដំណើរការផលិត ការរក្សាទុក និងការចែកចាយផលិតផល ដោយអនុលោមតាមស្តង់ដារជាតិ និងអន្តរជាតិ។

បើតាមលោកជំទាវ ជឹងសុគន្ធាវី ជាមួយនឹងកំណើននៃការគាំទ្រឥតស្រាកស្រាន្ត វីតាល់កំពុងបន្តពង្រឹង និងអភិវឌ្ឍគុណភាពផលិតផលជាបន្តបន្ទាប់ ទាំងដំណើរការផលិតកម្ម និងធនធានមនុស្សឱ្យបានកាន់តែប្រសើរជាងមុន ស្របតាមតម្រូវការរបស់ទីផ្សារ ក្នុងគោលដៅផ្តល់ជូនអតិថិជន និងអ្នកប្រើប្រាស់ទាំងអស់គ្នានូវផលិតផល និងសេវាកម្មប្រកបដោយទំនុកចិត្តលើសុវត្ថិភាព ចំណីអាហារ និងគុណភាពខ្ពស់។

សូមជម្រាបថា ទឹកពិសារវីតាល់ក្នុងរយៈពេលជាង១០ឆ្នាំមកនេះ តាមរយៈមូលនិធិ២៥រៀល បានផ្តូចផ្តើមគំនិតឧបត្ថម្ភគាំទ្រគម្រោងនានា និងចូលរួមយ៉ាងសកម្មក្នុងកិច្ចការសង្គម ដោយផ្តោតលើវិស័យ៤ធំៗ រួមមាន វប្បធម៌ និងសាសនា កីឡា និងសុខភាព បរិស្ថាន និង៤.អប់រំ។

សកម្មភាពទាំងនេះ បានទាក់ទាញការចាប់អារម្មណ៍ពីសហគមន៍ ក៏ដូចជាសាធារណជនគ្រប់ទិសទី ជាពិសេសយុវជនឱ្យចេះចូលរួម និងចែករំលែក ដើម្បីអភិវឌ្ឍសហគមន៍នានាក្នុងប្រទេសកម្ពុជា៕ ដោយ៖ ទីណា + បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner