ឯកឧត្តម ស សុខា ពិនិត្យមើលការហ្វឹកហាត់ របស់កីឡាករ កីឡាការិនីកម្ពុជា នៅសាធារណរដ្ឋកូរ៉េ

ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ក្នុងនាមប្រធានគណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡានៃព្រះរាជាណាចក្រកម្ពុជាកំពុងបំពេញទស្សនកិច្ចនៅសាកលវិទ្យាល័យកីឡាជាតិកូរ៉េ (Korea National Sport University)នៃសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទីនេះ ដោយដឹកនាំប្រតិភូចុះពិនិត្យមើលការហ្វឹកហាត់របស់កីឡាករ កីឡាការិនីកម្ពុជាទាំង៤ប្រភេទកីឡា និងបន្តទស្សនាតាមបន្ទប់សិក្សា និងទីលានហ្វឹកហាត់នៅសាកលវិទ្យាល័យកីឡាជាតិកូរ៉េ។

កីឡាករ កីឡាការិនីកម្ពុជាចំនួន ២០រូបត្រូវបានក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជូនឲ្យទៅហ្វឹកហាត់នៅសាកលវិទ្យាល័យកីឡាជាតិកូរ៉េ រយៈពេល១ខែ ចាប់ពីថ្ងៃទី៩ ខែមេសា ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ ដើម្បីបង្កើននូវសមត្ថភាពបច្ចេកទេស និងគុណផល ក្នុងការត្រៀមលក្ខណៈចូលរួមប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ពីថ្ងៃទី១២-២៣ ខែឧសភា ឆ្នាំ២០២២ និងត្រៀមចូលរួមការប្រកួតលក្ខណៈអន្តរជាតិនានា នាពេលខាងមុខ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner