សម្តេចតេជោទទួលជួបអតីតមេបញ្ជាការយោធានៃបេសកកម្មអ៊ុនតាក់ (Video Inside)

សម្ដេចនាយករដ្ឋមន្ត្រី បានទទួលជួបអតីតមេបញ្ជាការបេសកកម្មអ៊ុនតាក់ លោកឧត្តមសេ នីយឯក ចន សានដឺសឹន Jonh Sanderson នៅថ្ងៃទី២៧មេសាក្នុងវិមានសន្តិភាព។ បេសក កម្មអ៊ុនតាក់ គឺជាបេសកកម្មមួយដើម្បី ការស្វែងរកសន្តិភាពជូនប្រទេសកម្ពុជាក្នុងទសវត្ស ១៩៩០។ បេសកកម្មអ៊ុនតាក់បានចាប់ ផ្តើមក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ១៩៩២យោងតាមកិច្ច ព្រមព្រៀងក្រុងប៉ារីស និងបានបញ្ចប់ បេសកកម្មក្នុងខែកញ្ញាឆ្នាំ១៩៩៣។

មន្ត្រីរាជរដ្ឋាភិបាលថ្លែងថា លោកឧត្តមសេនីយឯក ចន សានដឺសឹន បានបញ្ជាក់នូវក្តីរំភើប របស់លោកក្រោយការវិលត្រឡប់មកកម្ពុជាវិញសាជាថ្មី និងលោកបានសម្តែងការភ្ញាក់ផ្អើល ជាខ្លាំងដោយបានឃើញសន្ទុះអភិវឌ្ឍន៍ជាពិសេសក្នុងរាជធានីភ្នំពេញ។

ដំណើរទស្សនកិច្ច របស់លោកឧត្តមសេនីយឯក ចន សានដឺសឹន បានស្របនឹងខួប ៣០ឆ្នាំ នៃប្រតិបត្តិការ ស្វែងរកសន្តិភាពនៅកម្ពុជា និងខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងកម្ពុជានិងអូស្ត្រាលី។

សម្តេចតេជោ ហ៊ុន សែន ក្នុងប្រសាសន៍ឆ្លើយតប បានថ្លែងអំណរគុណ រដ្ឋាភិបាលអូស្ត្រាលី ដែលបានចូលរួមចំណែកក្នុងការស្វែងរកសន្តិភាពរបស់កម្ពុជា, ការទទួលស្គាល់កម្ពុជា មុន កម្ពុជាទទួលបានឯករាជ្យ និងបោះបង់ការទទួលស្គាល់ខ្មែរក្រហមនៅអង្គការសហប្រជាជាតិមុនគេបំផុត។

សម្តេចតេជោនាយករដ្ឋមន្ត្រី នៅបានជម្រាបជូនលោក ចន សាន ដឺសឹន អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្រដែលនាំឲ្យកម្ពុជាទទួលបានសន្តិភាពពេញលេញ រួមជាមួយ យុទ្ធសាស្ត្រគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាជន រដ្ឋាភិបាលអូស្ត្រាលី ដែលដរាបរៀងមក តែងបានផ្ដល់ជំនួយដល់កម្ពុជា រួមទាំងវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ផងដែរ ។ ក្នុងដំណើរទស្សន កិច្ចក្នុងប្រទេសកម្ពុជានេះ លោកឧត្តមសេនីយ៍ ចន សានដឺសឹន នៅបានអញ្ជើញជួបជាមួយ រដ្ឋមន្ត្រីការបរទេសកម្ពុជាលោកប្រាក់សុខុន, អញ្ជើញជួបមេបញ្ជាការកងទ័ពជើងគោកកម្ពុជា លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងឥស្សរជនដទៃទៀតដែលធ្លាប់ជាមិត្តភក្តិក្នុងការ បំពេញបេសកកម្មក្នុងប្រទេសកម្ពុជានេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner