នាយករដ្ឋមន្ត្រីជប៉ុននឹងបំពេញទស្សនកិច្ចនៅវៀតណាម

ហាណូយ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) នឹងទៅបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី៣០ មេសា ដល់ ថ្ងៃទី១ ឧសភា តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh ។

ទស្សនកិច្ចនេះគ្រោងនឹងកើតមានឡើង ក្រោយពេលលោកនាយករដ្ឋមន្ត្រីជប៉ុនរូបនេះបានចូលកាន់តំណែង រយៈពេល៥ខែ។ លោក Kishida ក៏ជាអគ្គលេខាធិការនៃសហព័ន្ធសភាមិត្តភាពជប៉ុន-វៀតណាមផងដែរ។

ជប៉ុននិងវៀតណាមដែលបានបង្កើតចំណងទំនាក់ទំនងការទូតជាមួយគ្នា កាលពីឆ្នាំ១៩៧៣នោះ បានឈានដល់ដៃគូយុទ្ធសាស្ត្រទូលំទូលាយ ចាប់តាំងពីឆ្នាំ២០១៤មក។

ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ កាលពីឆ្នាំមុន មានតម្លៃ ៤២.៧ពាន់លានដុល្លារអាមេរិក ហើយជប៉ុនបានវិនិយោគ ៦៤.៤ពាន់លានដុល្លារអាមេរិក ក្នុងប្រទេសវៀតណាម និងមានទំហំធំបំផុតទី៣ បន្ទាប់ពីកូរ៉េខាងត្បូងនិងសិង្ហបុរី ៕ ប្រភពពី VNexpress សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner