ថៃមានរោងចក្រថ្មី ជាង ១ពាន់កន្លែង ទោះផ្ទុះកូវីដ

បាងកក៖ រោងចក្រច្រើនជាង ១ពាន់កន្លែង ភាគច្រើនផលិតអាហារ ត្រូវបានបង្កើតឡើងជាង ៦ខែចុងក្រោយមកនេះ ជាមួយនឹងការវិនិយោគតម្លៃ ៥៦.៣ពាន់លានបាត ឬជិត ១៧០០លានដុល្លារអាមេរិក។

ជាការកត់សម្គាល់ ថៃនៅតែបន្តមានការឆ្លងកូវីដ១៩ ប្រចាំថ្ងៃ ក្នុងអត្រាខ្ពស់ និងស្លាប់មនុស្សដូចគ្នា ដោយមួយរយៈចុងក្រោយនេះ ចន្លោះពីជាង១ម៉ឺនទៅ២ម៉ឺននាក់ ឆ្លងថ្មីៗ ខណៈអ្នកស្លាប់វិញខ្ទង់ជាង ១០០នាក់។

នាយកដ្ឋានការងារលើវិស័យឧស្សាហកម្មថៃបានឲ្យដឹងថា រោងចក្រថ្មី ជាង១ពាន់កន្លែងនេះគឺជាសញ្ញាមួយបង្ហាញពីសេដ្ឋកិច្ចជាតិកំពុងងើបឡើងវិញសន្សឹមៗ។ ការបិទអាជីវកម្មឈានដល់ ៣៦១កន្លែង ក្នុងពេលពាក់កណ្តាលនៃឆ្នាំសារពើពន្ធ ២០២២ ធ្លាក់ចុះ ៨.៣៨ភាគរយ ខណៈដែលកម្មករ នយោជិក ១២១៧២នាក់បានផ្អាកការងារ ធ្លាក់ចុះ ៨.៧៤ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ចំនួនបែបនេះបានជះឥទ្ធិពលដល់សេដ្ឋកិច្ចដែលប្រសើរ ក្រោយពេលជួបបញ្ហាធ្ងន់ធ្ងរ លើរោងចក្រតូចៗ ក្នុងពេលជំងឺរាតត្បាត នេះបើតាមប្រធាននាយកដ្ឋានការងារលើវិស័យឧស្សាហកម្ម Wanchai Phanomchai ៕ ប្រភពពីបាងកកប៉ុស្តិ៍ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner