សម្ដេចតេជោ ហ៊ុន សែន៖ មានតែវិស័យកីឡាមួយទេ ដែលមានស្ដង់ដាររួម

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅលើលោកនេះ គ្មានអ្វី មានស្ដង់ដារតែមួយ ដូចវិស័យកីឡានោះទេ។ ក្នុងន័យនេះ សម្ដេចចង់សំដៅទៅលើរឿងនយោបាយ ដែលក្រុមប្រឆាំង តែងតែលើកឡើងថា ប្រជាធិបតេយ្យនៅកម្ពុជា មានការធ្លាក់ចុះ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូច្នេះក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ។

នៅក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នៅលើលោកនេះ មានតែវិស័យកីឡាទេ ដែលមានស្ដង់ដាររួម កុំនិយាយស្ដង់ដារអន្តរជាតិ លើលទ្ធិប្រជាធិបតេយ្យ លើសិទ្ធិមនុស្ស លើបញ្ហានេះ បញ្ហានោះ គឺគ្មានទេ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner