AVIVoice Ep70: កាលានុវត្តភាពនៃច្បាប់វិនិយោគឆ្នាំ២០២១ ក្នុងការស្ដារកំណើនសេដ្ឋកិច្ចនៅកម្ពុជា

តាមរយៈការអនុវត្តនូវច្បាប់ស្ដីពីការវិនិយោគឆ្នាំ២០២១កន្លងមកនេះ យើងឃើញមាននូវវឌ្ឍនភាព និងផលវិជ្ជមានជាច្រើនទៅលើវិស័យវិនិយោគនៅកម្ពុជា ជាពិសេសការភ្ជាប់គ្នាទៅនឹងកំណើនសេដ្ឋកិច្ចកម្ពុជា ដែលកំពុងតែស្ថិតក្នុងស្ថានភាពស្ដារឡើងវិញក្រោយពីរងទទួលនូវការវាយប្រហារពីជំងឺកូវីដ-១៩។ នៅក្នុងកិច្ចសម្ភាសន៍នេះ លោកបណ្ឌិត សរ សិនិរ៉ា បានលើកឡើងពីកាលានុវត្តភាពនានាដែលកម្ពុជាទទួលបានក្រោមការអនុវត្តនូវច្បាប់វិនិយោគថ្មីនេះ និងការទាញយកផលប្រយោជន៍សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិពីវិស័យវិនិយោគនៅកម្ពុជា។

សំណួរទី ១៖ យើងឃើញថាកាលពីដើមឆ្នាំកន្លងទៅនេះ កម្ពុជាបានដាក់ចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសធំៗចំនួនពីរ គឺចិន និងកូរ៉េខាងត្បូង ដែលជាពិសេសនោះគឺកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាជោគជ័យមួយផ្នែកសម្រាប់កម្ពុជាក្នុងការសហការនិងទាញយកផលប្រយោជន៍សម្រាប់សេដ្ឋកិច្ចកម្ពុជាពីកិច្ចព្រមព្រៀងទាំងនោះ។ ពាក់ព័ន្ធទៅនឹងបញ្ហានេះ តើច្បាប់ស្ដីពីការវិនិយោគថ្មីនៅកម្ពុជាអាចផ្ដល់នូវកាលានុវត្តភាពអ្វីខ្លះនៅក្រោមក្រមខណ្ឌកិច្ចព្រមព្រៀងខាងលើនេះ ចំពោះការវិនិយោគពីប្រទេសដៃគូទាំងនោះ?

សំណួរនេះមានលក្ខណៈយុទ្ធសាស្ត្រមែនទែន ហើយខ្ញុំមានមោទនភាពក្នុងការដែលបានជាផ្នែកមួយនៃក្រុមការងារដែលតាក់តែងសេចក្តីព្រាងច្បាប់វិនិយោគថ្មីនេះ ហើយក្នុងបរិបទដែលយើងបាននឹងកំពុងចរចារនៅពេលនោះ ចរចានៅកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់នោះគឺRCEPហ្នឹង និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន និងកម្ពុជាកូរ៉េផងដែរហ្នឹង។ តមនឹងសំណួរថាតើ ច្បាប់ថ្មីនេះអាចផ្តល់នូវកាលានុវត្តភាពឬក៏ហៅថាផ្តល់ឱកាសសម្រាប់ដល់វិនិយោគិនឬក៏ផ្តល់ឱកាសឱ្យយើងផងដែរនោះទេក្នុងការទាក់ទាញវិនិយោគមកពីបរទេស ផ្ទាល់ពីបរទេសមកយ៉ាងដូចម្តេច? គឺវាជាពេលដែលល្អមែនទែនគឺត្រូវពេល អង់គ្លេសថា good timing ​ពីព្រោះនៅពេលដែលយើង​ រាជរដ្ឋាភិបាលសាកល្បងជជែក ដើម្បីសម្រេចបានជាក្របខ័ណ្ឌគោលនយោបាយលើមាត្រាមួយចំនួន បញ្ញត្តិមួយចំនួន ស្តីពីច្បាប់វិនិយោគថ្មីហ្នឹងពេលនោះគឺនៅពេលនោះ RCEP បានចរចារចប់ហើយ ហើយបានចុះកិច្ចព្រមព្រៀងហើយទៅទៀត ហើយក្នុងកំឡុងពេលនេះដែរគឺជាពេលដំណាក់កាលដែលចាប់ផ្តើមចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន កម្ពុជាកូរ៉េ អញ្ចឹងទៅផ្តល់ឱកាសឱ្យរាជរដ្ឋាភិបាលពិនិត្យមើលលទ្ធភាពក្នុងការធ្វើនូវការកែលម្អនូវបញ្ញត្តិមួយចំនួនដែលមិនទាន់ក្លាយជាច្បាប់ ហើយដែលមិនទាន់ដាក់បញ្ចូនទៅរដ្ឋសភាដើម្បីនិងពិនិត្យនិងអនុម័តក្លាយជាច្បាប់ហ្នឹង អញ្ចឹងវាជាឱកាសនៅពេលនោះ ហើយបានជាបញត្តិមួយចំនួនហ្នឹង ​ គឺកើតចេញអំពីវឌ្ឍនភាពនៃស្ថានភាពនៅក្នុងតំបន់ មួយគ្នានោះគឺ កូវីដទៅទៀត គឺកូវីដ១៩ហ្នឹងទៅទៀត។​

អញ្ចឹងឆ្លើយតបសួរថាតើផ្តល់កាលានុវត្តភាពអ្វីខ្លះផ្តល់ឱ្យវិនិយោគិនពីបរទេសហ្នឹងគឺមាន បើនិយាយពី RCEP ឥឡូវនេះយើងមានតែ១៥ប្រទេសទេ ពីមុនពេលចរចារដំបូងគឺមាន១៦ប្រទេសរួមទាំងឥណ្ឌាផង ឥឡូវនេះបើនិយាយពីGDP​គឺ ប្រមាណជាង៣០ភាគរយនេះGDPសរុបរបស់ពិភពលោក បើនិយាយពីចំនួនប្រជាជនវិញ បើខ្ញុំចាំមិនច្រលំ យើងអាចconfirmទាំងអស់គ្នាតាមរយៈការឆែកអ៊ីនធឺណិតទៅបើមិនច្បាស់​ គឺប្រមាណជាង២ពាន់លាននាក់ ២ពាន់២០០ ២ពាន់៣០០លាននាក់បន្តិច ដោយសារតែឥណ្ឌាបានដកខ្លួនចេញ នោះសុទ្ធសឹងតែជាទីផ្សារ។​ ហើយនិយាយជារួមគឺទំនាក់ទំនងរបស់យើងនៅក្នុង RCEP ដោយឡែកនិយាយដោយឡែក​ ទំនាក់ទំនងរបស់យើងជាមួយនឹង តាមរយៈកិច្ចព្រមព្រៀងកម្ពុជាចិន កម្ពុជាកូរ៉េទៀត យើងមានទីផ្សារប្រមាណ១ពាន់លាននាក់ជាងទៀត។​ ដូច្នេះការដែលមានកិច្ចព្រមព្រៀងនេះ មិនមែនតែកិច្ចព្រមព្រៀងធានាការពារវិនិយោគទេ គឺនិយាយក្នុងនោះកិច្ចពាណិជ្ជកម្មសេរី គេនិយាយអំពីការនាំទំនិញ និយាយឱ្យស្រួយស្តាប់គឺការលំហូរទំនិញ។​ វាទាក់ទងទៅនឹងពាណិជ្ជកម្មទំនិញហើយនិងសេវា​ ដោយឡែកយើងគឺទំនិញ អញ្ចឹងកម្ពុជាអាចនាំចេញទៅប្រទេសដៃគូកិច្ចព្រមព្រៀងទាំងអស់ហ្នឹង នៅក្នុងអត្រាពន្ធ អាចអត្រាពន្ធសូន្យ អត្រាពន្ធបន្តិចលើសូន្យ និយាយឱ្យស្រួលស្តាប់យើងមានទីផ្សារលក់ផលិតផលរបស់យើង ជាពិសេសផលិតផលយុទ្ធសាស្ត្ររបស់យើងមួយចំនួន។ ក្នុងន័យនេះបើសិនជាគេទៅប្រទេសផ្សេងដើម្បីផលិត ហើយគេនាំចេញទៅទីផ្សារទាំងអស់ហ្នឹងគេត្រូវបង់ពន្ធ ផ្ទុយទៅវិញនៅពេលដែលគេមកផលិតនៅប្រទេសយើង គឺគេមានទីផ្សារទាំងអស់នោះសម្រាប់នាំចេញទៅលក់ក្នុងអត្រាពន្ធដូចដែលខ្ញុំបានជម្រាបជូននៅខាងដើមអញ្ចឹង។​ ខ្ញុំអត់ជំនាញខាងtrading goodsគេហៅថាពាណិជ្ជកម្មទំនិញទេ ក៏ប៉ុន្តែយើងមានតារាងគុណ ពេលចូលជាធរមានភ្លាមត្រូវសូន្យភ្លាម បន្ទាប់មកត្រូវមានរយៈពេលត្រូវបង់តាមអត្រាកំណើន អត្រាថយយ៉ាងមិចហ្នឹងយើងមាននៅក្នុងនោះ។ អញ្ចឹងវាជាឱកាសសម្រាប់វិនិយោគទុនប្រទេសដើម្បីមកផលិតដោយទាញយកអត្ថប្រយោជន៍ពីភូមិសាស្ត្រនៃប្រទេសយើង អំពីភាពអំណោយផលរបស់ប្រទេសយើង ហើយអំពីកម្លាំងពលកម្មដ៏សម្បូរបែបរបស់យើង ហើយសម្បូរបែបហើយមានតំលៃទៅទៀតនោះ ដើម្បីផលិតហើយនាំចេញទៅទីផ្សារទាំងអស់ហ្នឹង។ អ្វីដែលជាបញ្ហាគឺថាប្រសិនបើផលិតហើយអត់មានទីផ្សារឬទីផ្សារនោះចូលមិនចុះដោយសារផលិតផលដែលយើងយកទៅពីប្រទេសមួយយកទៅដល់វាថ្លៃ អញ្ចឹងពេលនោះមានន័យថាវាជាគុណវិបត្តិហើយ។

ផ្ទុយទៅវិញនៅពេលរាជរដ្ឋាភិបាលយើងខិតខំប្រឹងប្រែងចូលរួមធ្វើជាហត្ថលេខីនៅក្នុងកិច្ចព្រមព្រៀងទាំងអស់ហ្នឹងគឺវាផ្តល់ មានន័យថាយើងបានទៅបើកទីផ្សារទាំងអស់នោះ ដើម្បីនៀបនាំផលិតផលដែលផលិតនៅកម្ពុជា​ មានប្រភពដើមចេញពីកម្ពុជាយកទៅលក់នៅទីផ្សារទាំងអស់ហ្នឹង​។ ខ្ញុំឧទាហរណ៍សាមញ្ញមួយ យើងមានកសិផល ក៏ប៉ុន្តែបើយើងមានកសិផលហើយ យើងយកទៅលក់ ទៅកែឆ្នៃ វេចខ្ចប់យើងកែឆ្នៃ ទៅលក់នៅទីផ្សារនៅប្រទេសកូរ៉េ នៅប្រទេសចិន ទន្ទឹមគ្នាជាមួយប្រទេសផ្សេងៗទៀតដែលគេអាចកែឆ្នៃទៅលក់បានដែរ ប៉ុន្តែគេមានកិច្ចព្រមព្រៀង ហើយអត្រាពន្ធរបស់គេទាបជាយើង ហើយយើងត្រូវយកទៅប្រទេសគេយើងត្រូវបង់ពន្ធពេញ ប៉ុន្មានភាគរយអញ្ចឹងទៅ ថាប្រហែល១០ភាគរយ ២០ ទៅ ៣០ភាគរយ ពេលខ្លះវាឡើងដល់ប៉ុនហ្នឹង អញ្ចឹងយើងលក់មិនឆ្នោះគេទេ។ ផ្ទុយទៅវិញនៅពេលដែលយើងមានកិច្ចព្រមព្រៀងនេះ គឺកិច្ចព្រមព្រៀងនេះគឺជាឧបករណ៍ដើម្បីឱ្យបើកទៅផ្សារឱ្យប្រទេសយើង អញ្ចឹងរាល់ការ ផលិតនៅប្រទេសយើងអាចលក់ចេញទៅទីផ្សារប្រទេសទាំងអស់ហ្នឹង ក្រោមក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឬកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយក្នុងតំបន់ ដូចដែលលោកសុផាឬទ្ធិបានលើកឡើងពីខាងដើមហ្នឹង។ អញ្ចឹងវាគឺជាឱកាស ប៉ុន្តែមិនមែនថាគេមកវិនិយោគនៅយើង ផលិត កែឆ្នៃ ផលិតហើយនាំចេញទៀត វាងាកមកជាឱកាសឱ្យទំនិញរបស់គេមួយចំនួននាំចូលមកយើងវិញដែរ អាហ្នឹងវាមានទៅមានមកអញ្ចឹង នេះជាអ្វីដែលខ្ញុំអាចជម្រាបជូនបាន។ ហើយសូមជម្រាបផងដែរថាវិស័យដែលផ្អែកទៅលើការចង្អុលបង្ហាញនៅឯកសារគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា២០១៥-២០២៥​ហ្នឹង គឺយើងមាននិស្ស័យអាចវិភាគមួយចំនួនធំ តែយើងផ្តល់នៅការយកចិត្ត យើងទាក់ទាញគេតាមរយៈការផ្តល់ការយកចិត្តដូចបានជម្រាបជូន គឺក្នុងនោះមានដូចជាឧស្សាហកម្មដែលមានបច្ចេកវិទ្យាខ្ពស់ៗ ប្រកបដោយនវានុវត្តន៍ ហើយនឹងប្រកបដោយ អង់គ្លេសថា Innovation ​ហើយនឹងការស្រាវជ្រាវការអភិវឌ្ឍន៍ ឧស្សាហកម្មតម្រង់កាលថ្មីៗ ដែលផ្តល់តម្លៃបន្ថែមខ្ពស់ ហើយហ្នឹងឧស្សាហកម្មដែលបម្រើឱ្យខ្សែចង្វាក់ផលិតកម្មតំបន់និងសកល។ នេះដែលយើងកំពុងនិយាយមិចហ្នឹង​ ការឱ្យទីផ្សារប៉ុន្តែទន្ទឹមនឹងហ្នឹងយើងក៏ផលិតនាំទៅដើម្បីផ្សារភ្ជាប់នូវខ្សែចង្វាក់ផលិតសកល ហើយមួយទៀតគឺយើងឧស្សាហកម្មគាំទ្រពាក់ព័ន្ធនឹងវិស័យកសិកម្ម ទេសចរណ៍ ​ហើយឧស្សាហកម្មគ្រឿងអគ្គីសនីនិងអេឡិចត្រូនិក ឧស្សាហកម្មគ្រឿងបន្លាស់កំពុងនឹងដំឡើងជាដើមអញ្ចឹងយើងផ្តល់ការយកចិត្តនូវវិស័យហ្នឹង។ ក្នុងន័យនេះ ប្រសិនគេមិនអាចមក វិនិយោគទាំងស្រុងនៅទឹកដីយើងទេ យើងអាចផលិតតែ part ផលិតគ្រឿងបង្គុំណាមួយទៅ រួចហើយផ្គត់ផ្គង់ទៅឱ្យប្រទេសណាមួយផ្សេងទៀត ដែលមានរោងចក្រដំឡើង ហើយនាំចេញទៅទីផ្សារនៅប្រទេស ក្នុងប្រទេសដែលជាដៃគូ កិច្ចព្រមព្រៀងរបស់យើងហ្នឹង។ ឧទាហរណ៍សាមញ្ញ បច្ចុប្បន្នយើងមានក្រុមហ៊ុនជប៉ុន ដែលមកផលិតនិងធ្វើបង្គុំខ្សែភ្លើងដែលដាក់ក្នុងរថយន្តជាដើមហ្នឹង នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់យើង អញ្ចឹងគាត់នាំចេញទៅប្រទេសជិតខាងយើង ដូចជាប្រទេសថៃជាដើម ដើម្បីដំឡើងនៅលើរថយន្តដែលកំពុងផលិតនៅប្រទេសថៃហ្នឹង​ ហើយនាំចេញទៅទីផ្សារពិភពលោក។ ឧទាហរណ៍ទីផ្សារRCEP​ហ្នឹង​​ ពីព្រោះប្រទេសថៃក៏ជាសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់នោះដែរ។ អញ្ចឹងវាជាឱកាស មានន័យថាគាត់អាចមកទាញប្រយោជន៍អំពីសក្ដានុពលរបស់ប្រទេសយើង ក៏ដូចជាពេលនោះគាត់អាចនាំទៅទីផ្សារដែលយើងបានបើករួចហើយហ្នឹង គឺទីផ្សារដែលមាន២ពាន់លាននាក់ជាងអំបាញ់មិញ បូកជាមួយនឹងទីផ្សារនៅប្រទេសចិននិងប្រទេសកូរ៉េ។

សំណួរទី ២៖ ចំពោះការអនុវត្តនូវច្បាប់វិនិយោគថ្មីនៅកម្ពុជាប៉ុន្មានខែកន្លងមកនេះ តើគេសង្កេតឃើញមាននូវបញ្ហាប្រឈមអ្វីខ្លះដែរឬទេចំពោះការវិនិយោគ ជាពិសេសសហគ្រាស និងសហគ្រិនដែលមានសកម្មភាពផ្ទាល់នៅកម្ពុជា? ហើយអ្វីទៅដែលជាដំណោះស្រាយសម្រាប់លុបបំបាត់នូវបញ្ហាប្រឈមទាំងនោះ ដើម្បីឱ្យការអនុវត្តច្បាប់វិនិយោគនេះដំណើរការទៅដោយរលូន?

ខ្ញុំជម្រាបជូនជាព័ត៌មាន អំពីបទពិសោធផ្ទាល់ក្នុងនាមជាមន្ត្រីដែលធ្វើការនៅក្រសួងភ្នាក់ងារទាក់ទាញអ្នកជំនួញវិនិយោគ ហៅថា IPH​ Investment Promotion Agency ។ ខ្ញុំអត់និយាយអំពី perspective អំពីផ្នែកវិនិយោគទុនទេ មកដល់ម៉ោងនេះខ្ញុំមិនទាន់បានដឹង មិនទាន់បានជួបប្រទះថានៅអ្វីទៅជាផ្នែកប្រឈមនៃផ្នែកវិនិយោគទុនទេ ពីព្រោះយើងមិនទាន់បានឃើញជាក់ស្តែងទាំងអស់គ្នាទេ។ អញ្ចឹងខ្ញុំឆ្លើយទៅវិញថា ពីផ្នែកយើងមានជា ពីមន្ត្រីដែលធ្វើការនៅក្រសួងដែលជុំរុញវិនិយោគ ហើយនិងពិនិត្យការចុះបញ្ជីគំរោងវិនិយោគហ្នឹង គឺខ្ញុំសុំជម្រាបជូនថាបញ្ហាប្រឈម វាមានហើយ អ្វីក៏ដោយ ដែលយើងចាប់ផ្តើមថ្មីហើយគឺវាមិនស្រួលទេ យ៉ាងអន់បំផុតបើនិយាយពីឧបករណ៍ប្រើប្រាស់ អំពីទូរស័ព្ទដៃ អំពីរថយន្តជាដើម គឺវាតែងតែមានការរអាក់រអួលពីដំបូង គឺដោយសារយើងត្រូវការពេលមើលmanualមើលសៀវភៅណែនាំជាដើមទម្រាប់តែយើងរៀនចេះប្រើ។ ដូចគ្នានេះដែរ នៅក្នុងបរិបទកូវីដ បរិបទដែលយើងប្រើបច្ចេកវិទ្យាដែលច្បាប់តម្រូវឱ្យយើងប្រើប្រព័ន្ធបច្ចេកវិទ្យាផង ហើយរាល់ទំនាក់ទំនងតាមប្រព័ន្ធបច្ចេកវិទ្យា រៀនធ្វើការជាមួយគ្នាឆ្លងអន្តរក្រសួងនិងអន្តរស្ថាប័នដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ហើយក្នុងកំឡុងពេលដែលច្បាប់តម្រូវឱ្យមានការកាត់បន្ថយពេលវេលានៃការពិនិត្យ និងការចេញវិញ្ញាប័នបត្រជូនអ្នកវិនិយោគ ពី៣១ថ្ងៃមកនៅត្រឹម២០ថ្ងៃ ហើយការកាត់បន្ថយនូវឯកសារមួយចំនួន ផ្ទុយទៅវិញយើងត្រូវតែដាក់វានៅក្នុងប្រព័ន្ធបច្ចេកវិទ្យាប្រើ QR Code Bar Code ឬប្រព័ន្ធបច្ចេកវិទ្យាផ្សេងទៀតជាដើមនោះ គឺសម្រាប់យើងមិនស្រួលពេកទេ ពីព្រោះវាជា challenge ជាបញ្ហាប្រឈម​ ប៉ុន្តែវាមិនមែនជាបញ្ហាប្រឈមយូរអង្វែងនោះទេ ពីព្រោះយើងត្រូវរៀនរស់នៅជាមួយកូវីដ យើងរៀនរស់នៅជាមួយបានហើយ យើងរៀនរស់នៅជាមួយប្រព័ន្ធបច្ចេកវិទ្យា ការប្រើប្រាស់ Zoom អត់មានអ្វីថ្មីទេ ផ្ទុយទៅវិញការផលិតឯកសារដែលយើងបានបាត់ដោយភា្ជប់ QR code ​ Bar Code ការដាក់ទិន្នន័យ ហើយការធ្វើមិចឱ្យរលូនដើម្បីធ្វើឱ្យស្ថាប័នបន្តបន្ទាប់អាចយកទៅប្រើបានដោយមិនចាំបាច់តម្រូវឱ្យអ្នកវិនិយោគផ្តល់ឯកសារជាបន្តបន្ទាប់បន្ថែមនោះ គឺជាបញ្ហាដែលយើងធ្លាប់ជួបប្រទះកន្លងមក។ ហើយខ្ញុំបានជម្រាបជូនពីខាងដើមថា យើងធ្វើការជាលក្ខណៈអន្តរស្ថាប័ន គេពិនិត្យហើយយើងដាក់បញ្ចូនឯកសារដល់ថ្នាក់ដឹកនាំពិនិត្យសម្រេច ហើយបន្ទាប់មកត្រូវមានការឯកភាពពីអន្តរស្ថាប័ន ពីព្រោះយើងជាយន្តការច្រកចេញចូលតែមួយ ក៏ប៉ុន្តែជួនកាលយើងអត់អង្គុយប្រជុំទល់មុខគ្នាតទៅទៀតទេ អញ្ចឹងអ្វីទាំងអស់គឺធ្វើតាមប្រព័ន្ធបច្ចេកវិទ្យា ហើយយើងរៀនប្រើប្រព័ន្ធបច្ចេកវិទ្យា យើងរៀន adapt អង់គ្លេសថា adapt គឺមានន័យថាសម្របខ្លួនយើងទៅប្រព័ន្ធបច្ចេកវិទ្យាទាំងអស់ហ្នឹង គឺដំបូងច្បាប់ចូលជាធរមានថ្ងៃទី១៥ ខែ១០ ឆ្នាំ២០២១ ហើយបន្ទាប់មកគឺយើងចាប់ផ្តើមអនុវត្តហើយ អញ្ចឹងរាល់ការពិនិត្យឬចុះបញ្ជីគម្រោងវិនិយោគគឺផ្អែកលើច្បាប់ថ្មីទាំងអស់អញ្ចឹងត្រូវតែធ្វើតាមច្បាប់។ អញ្ចឹងវាមានភាពរអក់រអួលនិងអាចមានបញ្ហា ការឆ្លើយឆ្លងគ្នាមិនបានល្អ ប្រព័ន្ធបច្ចេកវិទ្យាយើងមានភាពរអាក់រអួល ។ល។ ក៏ប៉ុន្តែគិតចាប់ពីអ្វីដែលខ្ញុំបានដឹង ពីដើមឆ្នាំ២០២២កន្លងមកដល់ឥឡូវនេះ ការចុះបញ្ជីគម្រោងវិនិយោគ ប្រមាណជា៤៧គម្រោងរួចទៅហើយរយៈពេល៣ខែកន្លងមកហ្នឹង គឺមានភាពរលូនហើយឃើញថាមានភាពប្រសើរជាងមុន។ ហើយអ្វីដែលជាការតម្រូវរបស់ច្បាប់ក្នុងរយៈពេលប៉ុន្មាន២០ថ្ងៃហ្នឹង គឺខ្ញុំមិនទាន់ឃើញមានជាបទពិសោធន៍ជាក់ស្តែងរបស់ខ្ញុំទេ មិនទាន់ឃើញមានភាពគួរឱ្យកត់សំគាល់ណាមួយទេ ក៏ប៉ុន្តែដូចជាខ្ញុំបានជម្រាបជូនពីខាងដើមមកអញ្ចឹង ថាការដែលត្រូវរៀនធ្វើការតាមរបៀបបែបថ្មីកាត់បន្ថយពេលវេលា ដើម្បីបន្ថយពេលវេលាបានទាល់តែការងារហ្នឹងត្រូវតែមានប្រសិទ្ធភាពកាន់តែខ្ពស់ជាងមុន ត្រូវតែមានការឆ្លើយឆ្លងគ្នាប្រកបទៅដោយការយោគយល់ ប្រកបទៅដោយប្រសិទ្ធភាពខ្ពស់ជាងមុន 
វាសុទ្ធសឹងតែជាអ្វីដែលជាកត្តាដែលត្រូវខំប្រឹងហើយរៀនសម្រេចឱ្យបាន។ ក្នុងន័យហ្នឹង នេះហើយដែលជាបញ្ហាប្រឈមកន្លងមក ប៉ុន្តែយើងបានឆ្លងកាត់ ហើយយើងបានសម្របខ្លួន ហើយយើងបានខិតខំយ៉ាងអស់ពីចិត្តហើយ ក៏ប៉ុន្តែវាប្រាកដណាស់ថា ក្នុងកំឡុងពេលនៃការអនុវត្តន៍នេះ អញ្ចឹងនិយាយតែរឿងចុះបញ្ជីទេ ចុះបញ្ជីគម្រោងទេ ប៉ុន្តែនៅពេលមានការអនុវត្តន៍គម្រោងជាក់ស្តែងបន្តបន្ទាប់ទៀតគឺ យើងនឹងអនុលោមទៅតាមច្បាប់ថ្មី ពេលនោះហើយដែលយើងត្រូវតែមើលថាតើនឹងមានអ្វីកើតឡើងតទៅទៀត។ ក៏ប៉ុន្តែបើពីផ្នែកដែលអ្នកប្រើប្រាស់ច្បាប់តែម្តង មិនមែនទេមន្ត្រីក៏ប្រើប្រាស់ច្បាប់ហ្នឹងដែរ ពីផ្នែកអ្នកដែលទទួលផលប្រយោជន៍ពីច្បាប់នោះតែម្តងគឺវិនិយោគិន គឺមកដល់ពេលនេះខ្ញុំដូចជាមិនទាន់ឃើញមានអីជាដុំកំភួនដែលជាបញ្ហាប្រឈមដែលត្រូវឱ្យខាងអ្នកធ្វើគោលនយោបាយត្រូវ take action ទេ។ 

សំណួរទី ៣៖ ចំពោះលោកបណ្ឌិតផ្ទាល់ តើច្បាប់ស្ដីពីការវិនិយោគថ្មីនេះ មានសារៈសំខាន់និងចូលរួមអ្វីខ្លះដល់ការស្ដារសេដ្ឋកិច្ចកម្ពុជាឱ្យមានការរីកចម្រើនឡើងវិញបន្ទាប់ពីទទួលរងនូវវិបត្តិជំងឺកូវីដ-១៩?

ដូចខ្ញុំបានជម្រាបជូនពីខាងដើមថាច្បាប់នេះត្រូវបានពិនិត្យហើយនិងអនុម័តនៅក្នុងអំឡុងពេលកូវីដ ហើយយើងស្គាល់កូវីដច្បាស់ ស្គាល់អំពីផលប៉ះពាល់នៃកូវីដសំបើមណាស់ ហើយវាប៉ះពាល់ទៅដល់សេដ្ឋកិច្ច មិនមែនតែកម្ពុជាទេ វាជះឥទ្ធិពលសកលទៅហើយ វាជាផលលំបាកដែលពិភពលោកជួបប្រទះ។ អញ្ចឹងទៅយើងឃើញអំពីលទ្ធភាពដែលយើងអាចធ្វើឱ្យច្បាប់ហ្នឹង ឱ្យកាន់តែប្រសើរឡើងដើម្បីឱ្យជួយទៅដល់វិនិយោគិនហើយនឹងជាពិសេសសហគ្រិនក្នុងស្រុក។ ខ្ញុំសូមជម្រាបថានៅច្បាប់ចាស់ យើងអត់មានបញ្ញត្តិស្តីពីការលើកទឹកចិត្ត ក៏ដូចជាមានការលើកទឹកចិត្តទៅដល់ SME ទេ SME សហគ្រាសធុនតូចនិងមធ្យម ក៏ប៉ុន្តែច្បាប់ថ្មីនេះបានចែងឱ្យច្បាស់តែម្តងគឺមានការទទួលរ៉ាប់រង ផ្តល់ការលើកទឹកចិត្តទៅដល់សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យអាទិភាព។ វិស័យអាទិភាព យើងត្រូវជជែកគ្នាតទៅទៀត ហើយនិងការអភិវឌ្ឍន៍បណ្តុំសហគ្រាសធុនតូចនិងមធ្យម ក្រសួងឧស្សាហកម្ម និង ក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា នេះជាផ្នែកមួយដែលខ្ញុំជម្រាបជូន។ ឧទាហរណ៍ថាជួនកាល SME ហ្នឹងគាត់ផលិតនូវវត្ថុធាតុដើម ផលិតផលពាក់កណ្តាលសម្រេច ផ្គត់ផ្គង់ទៅដល់ឧស្សាហកម្មដែលផលិតនាំចេញ ហើយវត្ថុធាតុដើមហ្នឹង​ ដូចដែលខ្ញុំបានជម្រាបជូនមិញអញ្ចឹង គាត់ជាSME ហ្នឹងគាត់ទទួលបានការលើកទឹកចិត្តមួយ ទីពីរពីខាងដើមអម្បាញមិញហ្នឹង ខ្ញុំបានជម្រាបជូន អំពីការលើកលែញ​​ ការបង់អាករពិសេស អាករលើតម្លៃបន្ថែម ទៅលើសម្ភារៈសាងសង់​ ទៅលើបរិក្ខារសំណង់សម្ភារៈបរិក្ខារពាណិជ្ជកម្មនិងធាតុចុងផលិតកម្ម ហើយមួយទៀតនោះគឺការលើកលែង ការបង់អាករលើតម្លៃបន្ថែម ឬអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋចំពោះការទិញចូលធាតុចុងផលិតកម្មដែលផលិតក្នុងស្រុក។

នេះសុទ្ធសឹងតែជាអ្វីដែលជាប្រការលើកទឹកចិត្ត គឺជាការលើកទឹកចិត្តនិងជាការជួយទៅដល់ឧស្សាហកម្មសហគ្រាសធុនតូចនិងមធ្យមក្នុងស្រុក ហើយនិងឧស្សាហកម្មដែលផលិតសម្រាប់ការនាំចេញក្នុងស្រុក ក៏ដូចជាការលើកកំពស់នៅការ បង្កើននូវការផ្គត់ផ្គង់ធាតុចុងផលិតកម្ម ហើយជាការជួយទៅដល់វិនិយោគិន មិនថាតែវិនិយោគិនបរទេសទេ គឺវិនិយោគិនស្រុកយើងផងដែរហ្នឹង គឺនូវការចាប់ផ្តើមអាជីវកម្ម ការដូចជាការចាប់ផ្តើមនូវការវិនិយោគ ដែលមិនមានការចំណាយច្រើន ព្រោះយើងមិនបង់លើអាករតម្លៃពិសេស វាមានប្រភេទអត្រា អាករលើតម្លៃបន្ថែម១០ភាគរយទៅទៀត ១០ភាគរយនៃតម្លៃនៃការចំណាយទៅទៀត អញ្ចឹងគឺវាច្រើន នេះគឺជាការជួយទៅដល់សហគ្រាសនិងឧស្សាហកម្មទាំងអស់ហ្នឹង ដើម្បីឱ្យគាត់ធំធាត់ មានសុខភាពល្អទៅ ពេលគាត់មានសុខភាពល្អ មានន័យថាមានសកម្មភាពសេដ្ឋកិច្ច ហើយបន្ទាប់មកពេលដែលគាត់ចំណេញពេលដែលគាត់ត្រូវបង់ពន្ធ អាហ្នឹងគាត់គឺបានបង់ពន្ធ។​ អាហ្នឹងគឺជាផ្នែកមួយក្នុងចំណោមគុណសម្បត្តិជាច្រើននៃច្បាប់នេះ។ ហើយអ្វីដែលសំខាន់មួយទៀត ខ្ញុំបានរៀបរាប់ជូនពីខាងដើមគឺការកាត់បន្ថយពេលវេលានៃការចាប់
ផ្តើមអាជីវកម្ម ការចាប់ផ្តើមចុះបញ្ជីវិនិយោគរបស់គាត់ ហើយមួយទៀតយើងពង្រឹងប្រសិទ្ធភាពនេះការចុះបញ្ជីនៃការពិនិត្យនិងការតាមដានគម្រោង និងការពង្រឹងប្រសិទ្ធភាពនៃការអនុម័តលើបញ្ជីមេ។ បញ្ជីមេមានន័យថាបើគាត់នាំចូលនូវ និយាយឱ្យស្រួលស្តាប់ បរិក្ខារសម្ភារៈ បរិក្ខារសំណង់ ធាតុចុងផលិកម្មជាដើមហ្នឹង គឺពង្រឹងប្រសិទ្ធភាពនៃការពិនិត្យ ដើម្បីឱ្យគាត់មានប្រសិទ្ធភាពនាំចូលឱ្យឆាប់រហ័ស មានន័យថាឱ្យគាត់ចាប់ផ្តើមអាជីវកម្មបានឆាប់រហ័ស មានចំណេញ ហើយបង់ពន្ធ។​ អញ្ចឹងវាជាការកាត់បន្ថយច្រើន ជួយទៅដល់គាត់ច្រើន អញ្ចឹងក្នុងន័យនេះ មានន័យថាយើងរួមចំណែកនៅក្នុងសកម្មភាពសេដ្ឋកិច្ច ជួយសេដ្ឋកិច្ច ហើយជាពិសេសក្នុងបរិបទដែលយើងកំពុងតែងើបឡើងចេញពីជំងឺរាតត្បាតកូវីដនេះផង។

************

វាគ្មិនកិត្តិយស៖ លោកបណ្ឌិត សរ សិនិរ៉ា ប្រធាននាយកដ្ឋាននីតិកម្មនិងច្បាប់វិនិយោគ នៃគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)

អ្នកសម្របសម្រួល៖ លោក ទន់ លីណាសុផាឬទ្ធិ

អ្នករៀបរៀងអត្ថបទ៖ កញ្ញា អ៊ុច សម្ផស្ស

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner