សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែនរយៈពេល២ខែមកនេះ

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន រយៈពេល២ខែមកនេះ បានបង្កការលំបាកដល់សេដ្ឋកិច្ចពិភពលោកមិនចាញ់សង្គ្រាមលោកលើកទី៣នោះទេ ហើយក៏កំពុងតែធ្វើឱ្យច្របូកច្របល់ដល់សណ្តាប់ធ្នាប់ពិភពលោក។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា ចំណុចនេះហើយដែលយើងរួមចំណែកអំពាវនាវឱ្យមានការសម្រុះសម្រួលបញ្ចប់សង្គ្រាមនៅទីនោះឱ្យបានឆាប់។ យើងគាំទ្រដល់តួនាទីអគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលចង់សម្រួលសម្រួលរវាងប្រទេសទាំងពីរ។ មិនអាចយកសង្គ្រាមបញ្ចប់សង្គ្រាមទេ រុស្ស៉ី មិនអាចកម្ទេចអ៊ុយក្រែនបាន ហើយអ៊ុយក្រែនមិនអាចកម្ទេចរុស្ស៉ីបាន ដូច្នេះមានតែមធ្យោបាយសម្របសម្រួល។

ads banner