សម្ដេចតេជោ ហ៊ុន សែន ជំរុញឱ្យផ្ទេរអ្នកជំងឺកូវីដ-១៩ ពីពហុកីឡដ្ឋានអូឡាំពិក ទៅកាន់មន្ទីរពេទ្យ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណេរនាំដល់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល ពិនិត្យ ជំរុញការផ្ទេរអ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅស្ដាតអូឡាំពិក ទៅកាន់មន្ទីរពេទ្យហ្លួងម៉ែ ឬមន្ទីរពេទ្យចាក់អង្រែ ដើម្បីប្រគល់ស្ដាត និងជួសជុលឱ្យហើយសម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូច្នេះក្នុងពិធីសំណេះសំណាលជាមួយប្រតិភូកីឡាករ កីឡាការិនី និងអត្តពលិក មុនចេញទៅប្រកួតស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២ ។

សម្ដេចតេជោ បានថ្លែងថា ការផ្ទេរអ្នកជំងឺពីស្ដាតអូឡាំពិក ទៅមន្ទីរពេទ្យហ្លូងម៉ែ ឬចាក់អង្រែ អាចពិភាគ្សាគ្នាយ៉ាងមិច ដើម្បីប្រគល់ស្ដាត ដើម្បីជួសជុលឱ្យហើយ សម្រាប់ស៊ីហ្គេមឆ្នាំ២០២៣។ ទាន់អ្នកជំងឺរបស់យើងបានថយចុះ។

សម្ដេចថា គិតមកដល់ពេលនេះ នៅកម្ពុជា មានអ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាល ជាង៩០នាក់ ក្នុងនោះ ២៦នាក់ នៅរាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជា បានកំពុងសាងសង់ មន្ទីរពេទ្យមួយ ដែលអាចទទួលអ្នកជំងឺជាង ១ម៉ឺននាក់។ សម្ដេចក៏បានលើកឡើងពីបំណងរបស់សម្ដេចដើម្បីរៀបចំមន្ទីរពេទ្យហ្លួងម៉ែទៅថ្ងៃអនាគត ឱ្យទៅជាមន្ទីរពេទ្យឯកទេសផ្នែកមហារីក ដើម្បីព្យាបាល និងថែទាំអ្នកជំងឺមហារីក។

សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា គំនិតនៃការចង់រៀបចំមន្ទីរពេត្យហ្លួងម៉ែ ទៅជាពេទ្យឯកទេសផ្នែកមហារីកនេះ ជាយោបល់របស់កូនប្រសារបស់សម្ដេច គឺលោកជំទាវ ពេជ ចន្នមុន្នី ដែលសម្ដេចថា សម្ដេចគាំទ្រ។

សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជា បានរំលឹកថា ក្នុងពេលដែលមានការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ ក្នុងខែមីនា ឆ្នាំ២០២១ សម្ដេចបានសម្រេចឱ្យរដ្ឋាភិបាល ទិញមន្ទីរពេទ្យនគរទេព ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ ព្រៃស ខណ្ឌដង្កោ រាជធានាភ្នំពេញ ក្រោយពីបានទិញហើយនោះ រាជរដ្ឋាភិបាល បានប្ដូរឈ្មោះមន្ទីរពេទ្យនេះ ទៅជា មន្ទីរពេទ្យហ្លួងម៉ែ វិញ ដើម្បីជាការដឹងគុណដល់សម្ដេចម៉ែ៕ ដោយ : វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner