ក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ បានជួបពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់អូស្រ្តាលីលើការងារបណ្តុះបណ្តាលគ្រូបង្គោលស្តីពីការអភិវឌ្ឍន៍ថ្នាក់ដឹកនាំ

ដីឥដ្ឋ ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ ប្រាក់ ណារ៉ុង អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានិងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍គ្រូនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានដំណើរការកិច្ចប្រជុំពិភាក្សាជាមួយនឹងក្រុមការងារមន្ត្រីជាន់ខ្ពស់នគរបាលសហព័ន្ធអូស្ត្រាលី ប្រចាំរាជធានីភ្នំពេញ ដឹកនាំដោយ លោក Anthony Maguire ស្នងការទទួលបន្ទុកស៊ើបអង្កេតមន្ត្រីជាន់ខ្ពស់នគរបាលសហព័ន្ធអូស្ត្រាលី ប្រចាំរាជធានីភ្នំពេញនៅថ្ងៃទី២៧ ខែ មេសា ឆ្នាំ២០២២នៅបណ្ឌិត្យ សភានគរបាលកម្ពុជា

កិច្ចប្រជុំ បានពិភាក្សាទៅលើការ បណ្តុះបណ្តាលដល់គ្រូបង្គោលរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ចំនួន៣វគ្គ៖
១- វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការពង្រឹងសមត្ថភាពភាសាអង់គ្លេសនិងការបង្រៀនភាសាអង់គ្លេស
២- វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការឆ្លើយតបទៅលើអំពើហិង្សាដោយសារយ៉េនឌ័រ
៣- វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពីការអភិវឌ្ឍភាពជាអ្នកដឹកនាំ ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner