ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំទ្រៀកនិងឃុំដារ ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ

នៅព្រឹក ថ្ងៃព្រហស្បតិ៍ ១២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវ នឹង ថ្ងៃ ទី ២៨ ខែមេសា ឆ្នាំ ២០២២ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង រៀប ចំ ដែន ដី នគរូបនីយកម្ម និង សំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តត្បូងឃ្មុំ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន៣០៨នាក់ នៅឃុំទ្រៀកនិងប្រជាពលរដ្ឋ៧៦០នាក់នៅឃុំដារ ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ក្នុងពេលជួបសំណេះសំណាលនេះ ឯ.ឧឧបនាយករដ្ឋមន្ត្រីជាសុផារ៉ា បានក្រើនរំលឹកថានៅសល់រយះពេលត្រឹមតែ១ខែ៨ថ្ងៃទៀតប៉ុណ្ណោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី៥នឹងមកដល់ ដែលនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសក្នុងការជ្រើសរើសតំណាងដែលខ្លួនពេញចិត្តនៅតាមមូលដ្ឋានឃុំដែលខ្លួនរស់នៅ ហើយប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាដោយបោះឆ្នោតគាំទ្រដល់គណបក្សប្រជាជនកម្ពុជាដើម្បីបំពេញបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់គណបក្សប្រជាជនកម្ពុជានិងជាការគោរពដឹងគុណចំពោះការខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការដឹកនាំកសាងប្រទេសជាតិឈានឆ្ពោះទៅរកសុខសន្តិភាពស្ថិរភាពនយោបាយនិងការអភិវឌ្ឍន៍លើគ្រប់វិស័យរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលតែងតែស្ថិតនៅជាមួយប្រជាពលរដ្ឋមិនថាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។

ចំណែកបេក្ខភាពឈរឈ្មោះ ទាំងបេក្ខភាពពេញសិទ្ធិនិងបម្រុងត្រូវខិតខំប្រឹងប្រែងធ្វើអំពើល្អនិងថែរក្សានូវស្នាដៃ កិត្តិយសសម្រាប់គណបក្សប្រជាជនកម្ពុជាក៏ដូចជាសាម៉ីខ្លួនផ្ទាល់ផងពីព្រោះថាសាម៉ីខ្លួនដែលមានវត្តមាននៅពេលនេះសុទ្ធតែជាអ្នកទទួលខុសត្រូវ ជាក្រុមប្រឹក្សាឃុំ ជាបេក្ខជន ជាសាខាភូមិ ប្រធានភូមិនិងជាប្រធានក្រុមបក្ស ដូចនេះស្នាដៃនិងកិត្តិយសនៅក្នុងឃុំទ្រៀកនិងឃុំដារនេះទាំងអស់សុទ្ធតែមានការចូលរួមពីបេក្ខភាពដែលឈរឈ្មោះរបស់គណបក្សប្រជាជនកម្ពុជាហើយការចូលរួមនេះគឺមានរយៈកាលយូរមកហើយ និងនៅតែបន្តទៅមុខនាពេលអនាគតផងដែរ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ាបាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ នឹករលឹកប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជាព្រមទាំងថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជាទាំងអស់ជូនចំពោះសមាជិកសមាជិកានៃគណបក្ស ប្រធានក្រុមបក្សក៏ដូចជាប្រជាពលរដ្ឋនៅមូលដ្ឋានឃុំទ្រៀកនិងឃុំដារនិងប្រជាពលរដ្ឋទាំងអស់នៅគ្រប់មូលដ្ឋានទាំងក្នុងនិងក្រៅប្រទេសដែលជានិច្ចកាលតែងតែបានគាំទ្រយ៉ាងពេញទំហឹងមកលើគណបក្សប្រជាជនកម្ពុជាឲ្យគណបក្សនេះកាន់តែចាក់គ្រឹះយ៉ាងរឹងមាំ មានឧត្ដមភាពនិងមានប្រៀបឈ្នះរហូតមកដល់បច្ចុប្បន្ននេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានបន្ថែមថាដោយសារយើងមានមូលដ្ឋានច្បាស់លាស់ មានសមាជិកបក្សនៅក្នុងដៃដូច្នេះគណបក្សប្រជាជនកម្ពុជាមានភាពនឹងនរ រឹងមាំមានភាពជឿជាក់ក្នុងការទទួលបានជ័យជំនះនៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំអាណត្តិទី 5 ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 5 ខែមិថុនាឆ្នាំ 2022 ខាងមុខនេះប៉ុន្តែប្រធានក្រុមបក្សទាំងអស់ក៏ត្រូវចេះយកចិត្តទុកដាក់គ្រប់គ្រងសមាជិករបស់ខ្លួនឲ្យបានល្អ កុំមានការធ្វេសប្រហែសដើម្បីមានប្រៀបឈ្នះទទួលបានឱ្យគ្រប់អាសនៈទាំងអស់នៅក្នុងឃុំនិងកុំឲ្យបាត់បង់សន្លឹកឆ្នោតគាំទ្រឬបាត់បង់មួយអាសនៈណាឲ្យសោះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជាសុផារ៉ា បានលើកឡើងថាគណបក្សប្រជាជនកម្ពុជាដឹងគុណជានិច្ចចំពោះសម្ដេចតេជោហ៊ុនសែនដែលជាមគ្គុទ្ទេសក៍ដ៏ឆ្នើមដែលបាននាំមកនូវសុខសន្តិភាព និងភាពសុខដុមរមនាជូនដល់ប្រជាជាតិកម្ពុជាទាំងមូល ហើយសម្តេចតេជោនិងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាដទៃទៀតបានដឹកនាំគណបក្សនេះប្រកបដោយវឌ្ឍនភាពយ៉ាងរឹងមាំមានគោលការណ៍ច្បាស់លាស់និងមានសាមគ្គីភាពយ៉ាងជិតស្និទ្ធដោយគ្មានអ្នកណាអាចបំបែករឺដណ្តើមប្រៀបឈ្នះបានឡើយមិនថាពេលបច្ចុប្បន្នរឺតទៅអនាគតនោះទេ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner