សម្តេចតេជោ ហ៊ុន សែន និងប្រធានាធិបតីអាមេរិកលោកចូបៃដិនធ្វើលិខិតឆ្លើយឆ្លងគ្នាមុន កិច្ចប្រជុំកំពូលពិសេសអាស៊ានអាមេរិក (Video Inside)
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ប្រធានាធិបតីអាមេរិកលោកចូបៃដិនថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងលើការលើកកម្ពស់ទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិកពីដៃគូយុទ្ធ សាស្ត្រទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
ការបញ្ជាក់នូវជំហររបស់កម្ពុជាប្រាប់លោក ប្រធានាធិបតីចូបៃដិននេះ បានធ្វើឡើងតាមរយៈសារលិខិតឆ្លើយឆ្លងគ្នារវាងមេដឹកនាំនៃប្រ ទាំងពីរមុនកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដែលនឹងត្រៀមធ្វើប្រមាណ១៤ ថ្ងៃទៅមុខទៀតនេះក្នុងរដ្ឋធានី Washiington សហរដ្ឋអាមេរិក។