បណ្ឌិត ហ៊ុន ម៉ាណែត ចូលរួមពិធីសម្ពោធសាលា ធម្មសភា និងសមិទ្ធផលនៅស្រុកទ្រាំងខេត្ត តាកែវ (Video Inside)

បណ្ឌិត ហ៊ុន ម៉ាណែត បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសាលា ធម្មសភា និងសមិទ្ធផលនានានៅថ្ងៃទី២៨មេសានេះ។ វត្តមានរបស់បណ្ឌិត ហ៊ុន ម៉ាណែត គឺជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតក្នុង រៀបចំធ្វើនៅក្នុងវត្តចែង ស្ថិតក្នុង ភូមិពន្លៃ ឃុំធ្លក ស្រុកទ្រាំង ក្នុ្ងងខេត្តតាកែវ។

បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថាសមិទ្ធផលជាកេរដំណែលនេះ នឹងបន្តស្ថិតនៅគង់វង្សច្រើនជំនាន់ទៅមុខទៀត ដើម្បីជាប្រយោជន៍ ដល់ប្រជាពលរដ្ឋបានប្រើប្រាស់ជួបជុំធ្វើបុណ្យទានទៅតាមគន្លងប្រពៃណីសាសនា។

ក្នុងប្រសាសន៍នាឳកាសនោះ បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងជុំវិញការលើក ចេញនូវកាតព្វកិច្ចពាក់ម៉ាស និងកិច្ចកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលដើម្បីការទប់ស្កាត់ការ ឆ្លងជម្ងឺកូវីដ១៩។

លោកបានបញ្ជាក់ថាជោគជ័យនៃការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជា គឺកើតឡើងដោយសារការដឹកនាំដ៏មានទេពកោសល្យ ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់, កងកម្លាំង ប្រដាប់ អាវុធគ្រប់ប្រភេទ ព្រមជាមួយនឹងការចូលរួម ដោយប្រកបដោយភាពជឿជាក់របស់ប្រជាពល រដ្ឋទូទាំងប្រទេសក្នុងការអនុវត្តនូវរាល ការណែនាំ របស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីក រាលដាលនៃជំងឺដ៏កាចសាហាវនេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner