កូវីដ-១៩៖ វៀតណាមមានមនុស្សស្លាប់ ចុះមកត្រឹម៣នាក់ក្នុងមួយថ្ងៃ

ហាណូយ ៖ ក្រសួងសុខាភិបាលវៀតណាម បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ចំនួន ៧,១១៦ករណីបន្ថែមទៀត និងស្លាប់មនុស្សព្រោះកូវីដ១៩ ចំនួន ៣នាក់ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២២។

រដ្ឋធានីហាណូយដែលបច្ចុប្បន្នជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន ៩១៣ករណី។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Phú Thọ មានចំនួន ៤៧៥ករណី និងខេត្ត Vĩnh Phúc ៤១៨ករណី ។

ត្រឹមថ្ងៃទី២៨ ខែមេសា វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១០,៦៣៨,៦៣២នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៩,២៤២,៣០៣នាក់ ចំណែកអ្នកស្លាប់សរុបនៅត្រឹមចំនួន ៤៣,០៣៧នាក់ ៕ ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner