កូវីដ-១៩ ៖ ថៃបន្តឆ្លងជាងមួយម៉ឺននាក់ និងស្លាប់ជាងមួយរយនាក់ទៀត
បាងកក ៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃទី២៩ ខែមេសា បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៤,០៥៣ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន ១៣,៩៧៩ករណី ជាករណីឆ្លងក្នុងសហគមន៍ និង ៧៤ករណីទៀតជាករណីនាំចូល។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើ អ្នកជំងឺចំនួន ១២៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ខណៈអ្នកជំងឺចំនួន ១៦,៧៨២នាក់ផ្សេងទៀត ត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។
ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ៤,២៣៨,០៦១ករណី ក្នុងនោះមានអ្នកស្លាប់ ២៨,៤០០នាក់ និងអ្នកជាសះស្បើយឡើងវិញគឺ ៤.០៥លាននាក់។
គិតត្រឹមពេលនេះ ប្រទេសថៃត្រូវគេគណនាថា បានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបជាង ១៣៣លានដូស ក្នុងនោះប្រជាជនជាង ៥១លាននាក់ (៧៣.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ២៥.៦លាននាក់ (៣៦.៧%) បានចាក់ដូសជំរុញ ៕ ប្រែសម្រួល ៖ សារ៉ាត