ចិនជំរុញឱ្យអ្នកបង្កើតវិបត្តិ គឺសហរដ្ឋអាមេរិកបញ្ជាក់អំពីសកម្មភាពជីវសាស្រ្តយោធា
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិនក្នុងថ្ងៃព្រហស្បតិ៍បានហៅសហរដ្ឋអាមេរិកថា ជាអ្នកបង្កើតវិបត្តិជីវសាស្ត្រដ៏ពិតប្រាកដ ហើយថែមទាំងបានជំរុញឱ្យប្រទេសមហាអំណាចនេះបញ្ជាក់ពីសកម្មភាពជីវសាស្ត្រយោធារបស់ខ្លួន។
ដោយកត់សម្គាល់ថា អាវុធជីវសាស្រ្ត គឺជាអាវុធប្រល័យលោកនោះ លោក តាន់ ខេហ្វៃ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានបញ្ជាក់ថា សកម្មភាពជីវសាស្រ្តយោធាដែលបានរកឃើញនាពេលថ្មីៗ ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក ដោយបំពានលើអនុសញ្ញាអាវុធជីវសាស្ត្រ (BWC) បានក្លាយទៅជាប្រភពនៃការព្រួយបារម្ភរបស់សមាជិកសហគមន៍អន្តរជាតិ រួមទាំងប្រទេសចិនផងដែរ។
លោក តាន់ បន្តថា ភាគីចិនជឿជាក់ថា នេះគឺជាបញ្ហាសន្តិសុខដ៏សំខាន់ ដែលភាគីអាមេរិកត្រូវតែបញ្ជាក់ និងថា សហរដ្ឋអាមេរិក គឺជាប្រទេសតែមួយគត់នៅក្នុងពិភពលោក ដែលធ្លាប់បានប្រើប្រាស់អាវុធប្រល័យលោក រួមទាំងអាវុធនុយក្លេអ៊ែរ អាវុធគីមី និងជីវសាស្រ្ត ប្រឆាំងនឹងប្រទេសដទៃទៀត ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា + បុត្រា