លោក ស្ដូលធិនប៊ឺគ៖ អង្គការណាតូត្រៀមខ្លួនរួចរាល់ ដើម្បីគាំទ្រអ៊ុយក្រែនរយៈពេលច្រើនឆ្នាំក្នុងសង្រ្គាមប្រឆាំងរុស្ស៊ី

ព្រុចសែល ៖ អគ្គលេខាធិការអង្គការណាតូ លោក ជែន ស្ដូលធិនប៊ឺគ នៅថ្ងៃព្រហស្បតិ៍ថ្លែងថា បក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីរក្សាការគាំទ្ររបស់ខ្លួនដល់អ៊ុយក្រែន ក្នុងសង្រ្គាមប្រឆាំងរុស្ស៉ីសម្រាប់រយៈពេលជាច្រើនឆ្នាំទៅមុខទៀត។

ប្រមុខអង្គការណាតូរូបនេះបានសង្កត់ធ្ងន់ថា លោកខាងលិចនឹងបន្តដាក់សម្ពាធជាអតិបរមាលើប្រធានាធិបតីរុស្ស៉ីលោក វ្ល៉ាឌីមៀ ពូទីន ដើម្បីបញ្ចប់ការឈ្លានពាននៅអ៊ុយក្រែន ដែលលោក ពូទីន ចាត់ទុកថា ជាប្រតិបត្តិការយោធាពិសេស តាមរយៈការដាក់ទណ្ឌកម្មសេដ្ឋកិច្ច រួមទាំងការបន្តផ្ដល់ជំនួយយោធាដល់ទីក្រុងកៀវ។

ការអត្ថាធិប្បាយបែបនេះរបស់លោក ស្តូលធិនប៊ឺគ ត្រូវបានធ្វើឡើងនៅឯកិច្ចប្រជុំកំពូលមួយក្នុងទីក្រុងព្រុចសែល នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ និងបន្ទាប់ពីរុស្ស៉ីបានព្រមានលោកខាងលិចជាថ្មី ជុំវិញការបញ្ជូនអាវុធឱ្យអ៊ុយក្រែន ក្នុងនោះរួមមានទាំងអាវុធធុនធ្ងន់ដែលទីក្រុងម៉ូស្គូហៅថា ជាការគំរាមកំហែងដល់សន្តិសុខអឺរ៉ុប និងបង្កអស្ថិរភាព៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា + បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner