លោក ហ្សេលេនស្គី និងប្រមុខអង្គការសហប្រជាជាតិពិភាក្សាពីការជម្លៀសជនស៊ីវិលចេញពីទីក្រុងម៉ារីយូប៉ូល

កៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី និងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូធឺរែស នៅថ្ងៃព្រហស្បតិ៍បានពិភាក្សាអំពីការជម្លៀសប្រជាជនចេញពីទីក្រុងម៉ារីយូប៉ូល ដែលត្រូវបានឡោមព័ទ្ធ។

លោក ហ្សេលេនស្គី បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំនេះថា អ៊ុយក្រែនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចពិភាក្សាបន្ទាន់ ដើម្បីជម្លៀសប្រជាជនចេញពីទីក្រុងម៉ារីយូប៉ូល ហើយសង្ឃឹមថា ការចូលរួមរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិក្នុងបេសកកម្មនេះ នឹងជួយដល់កិច្ចខិតខំប្រឹងប្រែងជម្លៀសប្រជាជន។

ចំណែកឯ លោក ហ្គូធឺរែស វិញបានថ្លែងថា លោកកំពុងប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីជួយសង្គ្រោះប្រជាជននៅទីក្រុងម៉ារីយូប៉ូល។ លោកបន្តថា យើងនឹងបន្តអំពាវនាវឱ្យមានបទឈប់បាញ់ពេញលេញ ក៏ដូចជាវិធានការជាក់ស្តែងភ្លាមៗ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស និងកាត់បន្ថយការរងទុក្ខវេទនារបស់មនុស្សជាតិ។

បន្ថែមលើនេះ លោក ហ្គូធឺរែស បានសង្កត់ធ្ងន់លើតម្រូវការសម្រាប់ច្រករបៀងមនុស្សធម៌ប្រកបដោយប្រសិទ្ធភាពចេញពីទីក្រុងម៉ារីយូប៉ូល និងការបញ្ឈប់អរិភាពក្នុងតំបន់។ ប្រមុខអង្គការសហប្រជាជាតិរូបនេះបានមកដល់អ៊ុយក្រែននៅថ្ងៃពុធ ដើម្បីពិភាក្សាជាមួយលោក ហ្សេលេនស្គី បន្ទាប់ពីបានជួបបលោក ពូទីន និងបញ្ចប់ដំណើរទស្សនកិច្ចនៅទីក្រុងម៉ូស្គូ កាលពីថ្ងៃអង្គារសប្តាហ៍នេះ៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួល៖ ទីណា + បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner