លោក បៃដិន ស្នើកញ្ចប់ថវិកាពីសភា ៣៣ពាន់លានដុល្លារជួយដល់អ៊ុយក្រែន ខណៈលោក ហ្សេលេនស្គី ចង់ឱ្យអនុម័តឆាប់ៗ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងស្នើសុំសភាសម្រាប់កញ្ចប់ថវិកាចំនួន ៣៣ពាន់លានដុល្លារបន្ថែមទៀត ដើម្បីជួយអ៊ុយក្រែនទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី ខណៈដែលប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានអង្វរសមាជិកសភាអនុម័តឱ្យឆាប់បំផុត។

លោក បៃដិន បាននិយាយនៅឯសេតវិមានបន្ទាប់ពីការចុះហត្ថលេខាលើសំណើនេះនៅថ្ងៃព្រហស្បតិ៍ថា យើងត្រូវការច្បាប់នេះដើម្បីគាំទ្រអ៊ុយក្រែនក្នុងការប្រយុទ្ធដើម្បីសេរីភាព។ ការចំណាយលើការប្រយុទ្ធនេះមិនមែនជាការចាយវាយខ្ពស់នោះទេ ប៉ុន្តែការឈ្លានពានទៅវិញទេ ដែលនឹងត្រូវចំណាយច្រើនជាងនេះទៅទៀត។

នៅក្នុងសុន្ទរកថា តាមវីដេអូនៅយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក ហ្សេលេនស្គី បានសាទរចំពោះអ្វីដែលលោកហៅថា ជា «ជំហានដ៏សំខាន់» របស់សហរដ្ឋអាមេរិក។ លោកបានបញ្ជាក់ដូច្នេះថា ខ្ញុំសូមអរគុណដល់ប្រជាជនអាមេរិក និងលោកប្រធានាធិបតី បៃដិន ដោយផ្ទាល់សម្រាប់ជំនួយនេះ។ ខ្ញុំសង្ឃឹមថា សភានឹងអនុម័តយ៉ាងឆាប់រហ័សនូវសំណើសុំជំនួយដល់រដ្ឋរបស់យើង។

គួរបញ្ជាក់ថា សំណើខាងលើនេះនឹងកើនលើសទ្វេដង នៃកញ្ចប់ថវិកាចំនួន ១៣.៦ពាន់លានដុល្លារកាលពីលើកមុន ដែលជាជំនួយផ្នែកការពារជាតិ និងសេដ្ឋកិច្ចសម្រាប់អ៊ុយក្រែន ក៏ដូចជាសម្ព័ន្ធមិត្តលោកខាងលិច ដែលសភាបានអនុម័តកាលពីខែមុន៕ ប្រភព៖ CNA ប្រែសម្រួល៖ ទីណា + បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner