ប្រទេសម៉ាឡេស៊ីកាត់បន្ថយភាពស្មុគស្មាញដល់អ្នកដំណើរដើម្បីជំរុញវិស័យទេសចរណ៍ឡើងវិញ
PUTRAJAYA៖ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ តទៅអ្នកដំណើរដែលបានចាក់ថ្នាំបង្ការជំងឺ COVID-19 គ្រប់ដូស រដ្ឋាភិបាលប្រទេសម៉ាឡេស៊ីមិនតម្រូវឱ្យធ្វើតេស្ត COVID-19 ទាំងមុន និងក្រោយធ្វើដំណើរ វិធានការនេះរួមបញ្ចូលទាំងកុមារដែលមានអាយុចាប់ពី ១២ឆ្នាំឡើងទៅ និងអ្នកជំងឺដែលធ្លាប់បានកើតជំងឺ COVID-19 ចាប់ពី ៦ថ្ងៃ ទៅដល់ ៦០ថ្ងៃ។ ចំណែកឯកញ្ចប់ធានារ៉ាប់រងការពារជំងឺ COVID-19 សម្រាប់ជនបរទេសក៏មិនតម្រូវឱ្យទិញការពារទុកជាមុនផងដែរ។
ចំពោះអ្នកដំណើរដែលវិលចូលប្រទេសម៉ាឡេស៊ីវិញ និងមិនបានចាក់វ៉ាក់សាំងការពារគ្រប់ដូសតម្រូវឱ្យធ្វើតេស្ត RT-PCR ពីរថ្ងៃមុនពេលចេញដំណើរ និងធ្វើតេស្ត RTK-Ag ដោយមានវិជ្ជាជីវៈត្រឹមត្រូវឱ្យបានរយៈពេល ២៤ម៉ោងមុនពេលធ្វើដំណើរទៅដល់ប្រទេស ម៉ាឡេស៊ី ហើយតម្រូវឱ្យធ្វើចត្តាឡីស័កចំនួន ៥ថ្ងៃ (ការធ្វើចត្តាឡីស័កនេះលើកលែងចំពោះអ្នកដំណើរដែលមានអាយុចាប់ពី ១៧ឆ្នាំទៅទៅតែប៉ុណ្ណោះ)។
ពេលធ្វើដំណើរទៅខាងក្រៅការពាក់ម៉ាសការពារ គឺជាជម្រើសដ៏ល្អបំផុត ជាពិសេស គឺនៅទីកន្លែងប្រជុំជន ដូចជា ក្នុងផ្សារទំនើប កន្លែងធ្វើការ ការធ្វើដំណើរដោយប្រើប្រាស់សេវាសាធារណៈ។ ការប្រើប្រាស់របាំងការពារមុខត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់នៅកន្លែងដែលមានមនុស្សច្រើន ដើម្បីបញ្ចៀសហានិភ័យពីជំងឺ COVID 19។ ចំណែកឯការរក្សាកម្លាតត្រូវបានលើកលែង ដោយមនុស្សគ្រប់គ្នាមានសិទ្ធសេរីភាពក្នុងការចាប់ដៃជាការស្វាគមន៍ និងរាក់ទាក់គ្នាដូចពេលមុនបាន តែការថែរក្សាអនាម័យដោយលាងសម្អាតដៃជាញឹកញាប់ គឺជាវិធានការដែលមនុស្សគ្រប់ត្រូវតែធ្វើជាចាំបាច់។
ទន្ទឹមនឹងនេះផងដែរ អ្នកដំណើរមិនតម្រូវឱ្យចុះឈ្មោះប្រើប្រាស់កម្មវិធីតាមដាន MySejahtera ជាចាំបាច់នោះទៀតទេ តែមុខងារ MySJ Trace ត្រូវបានលើកទឹកចិត្តឱ្យប្រើប្រាស់ ដើម្បីងាយស្រួលក្នុងការតាមដាន និងធ្វើទំនាក់ទំនងនៅពេលអ្នកដំណើរមានបញ្ហា។ អំឡុងពេលទទួលថ្នាំបង្ការ COVID-19 អ្នកមិនត្រូវបានអនុញ្ញាតឱ្យចូលទៅក្នុងបរិវេណដែលត្រូវបានហាមខាត់ដែលមានអ្នកជំងឺវិជ្ជមាននោះទេ។
សម្រាប់ការចត្តាឡីស័ករយៈពេល ៧ថ្ងៃចំពោះអ្នកមានករណីវិជ្ជមាននៅតែបន្តមាន ហើយកម្មវិធី MySejahtera ត្រូវបានប្រើសម្រាប់ការបញ្ជូនលទ្ធផលតេស្ត COVID-19 និងការវាយតម្លៃសុខភាពអ្នកជំងឺ។ ទោះជាយ៉ាងណាក៏ដោយអ្នកដែលធ្វើតេស្តវិជ្ជមាន COVID-19 អាចត្រូវបានអនុញ្ញាតឱ្យចាកចេញពីទីកន្លែងធ្វើចត្តាឡីស័កមុនថ្ងៃកំណត់ប្រសិនបើការធ្វើតេស្ត RTK-Ag នៅថ្ងៃទី៤ គឺអវិជ្ជមាន។
សម្រាប់ព័ត៌មានបន្ថែមអំពីនីតិវិធីប្រតិបត្តិការស្តង់ដារចុងក្រោយបំផុត (SOP) សម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ី សូមចូលទៅកាន់គេហទំព័រ៖ https://www.malaysia.travel/travel-alert
ឬ Mysafe Travel Portal៖ https://mysafetravel.gov.my (https://mysafetravel.gov.my/)/
ក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៊ី ត្រូវបានគេស្គាល់ថាជាទីភ្នាក់ងារមួយនៅក្រោមក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី។ ផ្តោតលើកិច្ចការជាក់លាក់នៃការផ្សព្វផ្សាយគោលដៅទេសចរណ៍ជាច្រើននៅក្នុងប្រទេសម៉ាឡេស៊ីទៅកាន់ពិភពលោក។ ចាប់តាំងពីការបង្កើតឡើងមកបានលេចចេញជាតួអង្គសំខាន់នៅក្នុងវិស័យទេសចរណ៍អន្តរជាតិ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ Tourism Malaysia ដែលមាននៅលើ Facebook Instagram Twitter YouTube និង TikTok ។ ចាន់ វិចិត្រ
ប្រភព៖ មជ្ឈមណ្ឌលទេសចរណ៍ម៉ាឡេស៊ី