ប្រទេសចំនួន ៦បានជាប់ចំណាតថ្នាក់ជាប្រទេស ”មហាអំណាចថាមពលខ្យល់”

តាមលទ្ធផលការសិក្សាមួយបានបង្ហាញថាប្រទេសចំនួន ៦ក្នុងពិភពលោកយើងនេះត្រូវបានជាប់ចំណាតថ្នាក់ជាប្រទេស ”មហាអំណាចថាមពលខ្យល់”។

គួរបញ្ជាក់ថា ប្រភពថាមពលខ្យល់ នាពេលបច្ចុប្បន្នត្រូវបានគេទាញយកមកប្រើប្រាស់ជាប្រយោជន៍យ៉ាងសំខាន់ក្នុងវិស័យឧស្សាហកម្ម និងវិស័យដទៃទៀត ។ ដោយឡែកបើយោងតាមអ្នកជំនាញឯករាជ្យ Ember បានលើកឡើងថា ប្រសិនបើថាមពលពន្លឺព្រះអាទិត្យ និងថាមពលខ្យល់រក្សាបាននូវអត្រាកំណើនបច្ចុប្បន្ន ២០ភាគរយ ក្នុងមួយឆ្នាំ វានឹងគ្រប់គ្រាន់ដើម្បីកំណត់ការកើនឡើងកំដៅផែនដីដល់ 1.5 0C ។

បើតាមទិន្នន័យវាស់តាមសមត្ថភាពថាមពលខ្យល់ដែលបានដំឡើងតាមប្រទេសនីមួយៗ ហើយបានជាប់ចំណាតថ្នាក់ជាប្រទេស”មហាអំណាចថាមពលខ្យល់”មានដូចជា៖
១. ប្រទេសចិន៖ ប្រទេសចិនគឺជាប្រទេសនាំមុខគេខាងថាមពលខ្យល់ ដែលមិនមានជម្លោះជាមួយនឹងប្រទេសផ្សេងៗដែលជាថាមពលខ្យល់សរុបរបស់ពិភពលោក។ ប្រទេសចិនមានកន្លែងកសិដ្ឋានខ្យល់នៅលើច្រាំងដ៏ធំបំផុតរបស់ពិភពលោក ដែលអាចផ្គត់ផ្គង់ថាមពលបាន ១០ ជីហ្គាវ៉ាត់។

២. សហរដ្ឋអាមេរិក៖ លោក Joe Biden បានកំណត់គោលដៅថាមពលខ្យល់កម្រិត 30 gigawatts នៅក្នុងសមត្ថភាពខ្យល់នៅឯនាយសមុទ្រនៅឆ្នាំ 2030 ។ ដែលថាមពលខ្យល់អាចគ្រប់គ្រាន់ដើម្បីផ្តល់ថាមពលដល់ផ្ទះចំនួន ១០ លានផ្ទះ ក្នុងមួយឆ្នាំ។

៣. ប្រទេសអាល្លឺម៉ង់៖ ជាថាមពលខ្យល់របស់អឺរ៉ុប ហើយក្នុងវិស័យថាមពលខ្យល់នេះមានបុគ្គលិកចំនួន ១00,000 នាក់។ (ប្រភព៖ Bundesverband WindEnergie)

៤. ប្រទេសឥណ្ឌា៖ នៅក្នុងរដ្ឋ Tami Nadu តែមួយគត់តែមានសមត្ថភាពថាមពលខ្យល់ខ្លាំងជាងប្រទេសអូស្ត្រាលី និងប្រទេសម៉ិកស៊ិក។ (ប្រភព៖ EIA/ក្រុមប្រឹក្សាថាមពលស្អាត)

៥. អេស្បាញ៖ នៅឆ្នាំ ២០២១ ថាមពលខ្យល់បានដើរឈានមុខគេ ក្នុងនាមជាប្រភពអគ្គីសនីកំពូលរបស់ប្រទេសអេស្បាញ។

៦. ចក្រភពអង់គ្លេស៖ ចក្រភពអង់គ្លេសមានកសិដ្ឋានថាមពលខ្យល់ដ៏ធំបំផុតរបស់ពិភពលោកនៅឯនាយសមុទ្រ Hornsea One ។
តើប្រទេស របស់ អ្នកវិញទទួលបាន កម្លាំងខ្យល់យ៉ាងណាដែរ?

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner