អបអរសាទរ ១ ឧសភា ទិវាពលកម្មអន្ដរជាតិ 

ថ្ងៃទិវាពលកម្មអន្តរជាតិ គឺជាថ្ងៃដែលធ្វើឱ្យខ្ញុំនឹកឃើញដល់ការបង្ខំឱ្យធ្វើការងារពលកម្មក្នុងការដ្ឋានការងារជាទម្ងន់ក្នុងរបបយង់ឃ្នងខ្មែរក្រហម។ ប្រជាជនស្លូតត្រង់កម្ពុជារាប់លាននាក់ ត្រូវបានបនខ្មែរក្រហមដាក់ឱ្យក្លាយជាទាសករដែលធ្វើការលីសែងគ្មានពេលឈប់សម្រាក។ ការបង្ខំឱ្យធ្វើការជាទម្ងន់ បង្អត់អាហារ ឈឺទុកចោលឱ្យស្លាប់ ចាប់ឃុំឃាំង សួរចម្លើយ ធ្វើទារុណកម្មព្រៃផ្សៃសព្វបែបយ៉ាង និងការសម្លាប់ គឺជាអតីតកាលមួយដ៏ខ្មៅងងឹតដែលបានដិតដានក្នុងចិត្តជនរងគ្រោះ និងអ្នកដែលធ្លាប់ឆ្លងកាត់របបតិរច្ឆានខ្មែរក្រហមមិនអាចរលុបបានឡើយ។ 

ក្នុងនាមជាយុវជនជំនាន់ក្រោយ ត្រូវចងចាំ បង្ការ ការពារកុំឱ្យប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតមួយនេះកើតមានឡើងជាថ្មីម្តងទៀត បើទោះបីជាលះបង់ក្នុងតម្លៃណាក៏ដោយ។ យើងជាអ្នកជំនាន់ក្រោយ ដាច់ខាតត្រូវរួបរួមគ្នា ថែរក្សា​សុខសន្តិភាព ដែល​យើង​កំពុងមានសព្វថ្ងៃនេះ ឱ្យបាន​ស្ថិតស្ថេរ គង់វង្ស ជា​អមតៈ ដើម្បី​យើង​មានឱកាសអភិវឌ្ឍន៍​ប្រទេសជាតិ​របស់​យើង ឱ្យ​កាន់តែ​សម្បូរ​សប្បាយរុងរឿង និង​រីកចម្រើន​ទៅមុខទៀត។

#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #សន្ដិភាព #ដំណើរកម្ពុជា #ទិវាពលកម្មអន្ដរជាតិ #កម្ពុជាប្រជាធិបតេយ្យ

Facebook Page: Black-Crow

Telegram Channel

ly-bunheng
ly-bunheng
លី ប៊ុនហេង ប្រធានផ្នែកប្រតិបត្ដិការទូទៅនៃកម្មវិធីសច្ចធម៌ប្រវត្ដិសាស្រ្ដ
ads banner
ads banner
ads banner