មូលនិធិកូកា-កូឡា គាំទ្រមូលនិធិ Planet Water នាំយកទឹកស្អាតជូនសិស្សានុសិស្ស និងពលរដ្ឋនៅខេត្តប៉ៃលិន
ប៉ៃលិន ៖ កិច្ចសហការជាមួយមូលនិធិ Planet Water បាននាំមកនូវការតម្លើងប៉ម ចម្រោះ ទឹកស្អាត AquaTower និងម៉ាស៊ីនអនាម័យ AquaSan ទី៣៦ នៅវិទ្យាល័យ ហ៊ុនសែន ក្រុងទេពនិម្មិតប៉ៃលិន ខេត្តប៉ៃលិន ដោយបានផ្តល់ជូនសហគមន៍នូវប្រព័ន្ធចម្រោះទឹកស្អាត និងម៉ាស៊ីនអនាម័យ ព្រមទាំងកម្មវិធីអប់រំសុខភាពអនាម័យ។ នេះក៏សូមថ្លែងអំណរគុណដល់ការឧបត្ថម្ភគាំទ្រពីមូលនិធិកូកា-កូឡា (The Coca-Cola Foundation)។
មូលនិធិកូកា-កូឡា គឺជា ស្ថាប័ន សប្បុរសធម៌ សាកល របស់ ក្រុមហ៊ុនកូកា-កូឡា ដែលបានផ្តល់ជំនួយ ដល់មូលនិធិ Planet Water ដើម្បីដាក់ ពង្រាយ ប៉ម ចម្រោះ ទឹកស្អាត AquaTowers និង ម៉ាស៊ីនអនាម័យ AquaSan s ទាំងនេះ ក្នុងព្រះរាជាណាចក្រកម្ពុជា ។
លោក ស្រី Saadia Madsbjerg ប្រធាន មូលនិធិកូកា-កូឡា មាន ប្រសាសន៍ ថា៖ «មូលនិធិកូកា-កូឡា មាន ប្រវត្តិ យូរ អង្វែងមក ហើយ នៅទូទាំងពិភពលោក ក្នុងការគាំទ្រ គម្រោងនានា លើកិច្ច ការពារ និងផ្តល់ លទ្ធភាព ទទួល បានធនធានទឹកស្អាតសម្រាប់ប្រើប្រាស់។
នៅប្រទេស កម្ពុជាវិញ យើង មាន មោទនភាព ដែល ការឧបត្ថម្ភ គាំទ្រ របស់ យើង ដល់ មូ លនិធិ Planet Water នឹង អាច ផ្តល់ លទ្ធភាព ទទួល បាន ទឹក ពិសា ប្រកប ដោយ សុវត្ថិភាព និងឥត គិត ថ្លៃសម្រាប់ប្រជាសហគមន៍។ គម្រោងនេះនឹង គ្របដណ្តប់នៅ ទូ ទាំង ប្រទេស កម្ពុជា គិតត្រឹមបំណាច់ ឆ្នាំ ២០២២នេះ»។
បច្ចេកវិទ្យា ប៉ម ចម្រោះទឹកស្អាត AquaTower របស់ មូលនិធិ Planet Water មានសមត្ថភាពកម្ចាត់ បាក់តេរី ប្រូតូហ្សូអា វីរុស ភ្នាក់ងារ បង្ករោគ និង សារធាតុ កខ្វក់ ផ្សេង ទៀត ដែល ធំ ជាង ០,០១ មីក្រូន ហើយផ្តល់ឱ្យកុមារ និងប្រជាសហគមន៍នូវ ទឹក ស្អាត សម្រាប់ បរិភោគប្រកបដោយសុវត្ថិភាព ។
ចាប់តាំងពីឆ្នាំ២០១៦មក តាមរយៈការ គាំទ្រពីមូលនិធិកូកា-កូឡា មូលនិធិ Planet Water បាន សាង សង់ប៉ម ចម្រោះ ទឹកស្អាត AquaTowers ចំនួន៣៥ និង ផ្តល់អត្ថប្រយោជន៍ ដល់ ប្រជាពលរដ្ឋជាង ៥៥.០០០នាក់ ក្នុង ខេត្ត ចំនួន ១៩ នៅទូទាំងប្រទេស កម្ពុជា ។
គិតត្រឹមបំណាច់ឆ្នាំ២០២២នេះ យើងនឹងអាចសម្រេចបាន ប៉ម ចម្រោះទឹក ស្អាត AquaTowers ចំនួន ៤១ នៅ គ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេសកម្ពុជា ដោយផ្តល់ជូនសហគមន៍នូវប្រព័ន្ធចម្រោះទឹកស្អាត និងកម្មវិធីអប់រំសុខភាពអនាម័យ។
ក្រៅពីទឹកស្អាតសម្រាប់ បរិភោគ គម្រោង AquaTower ក៏ផ្តល់ជូនរៀន និង សហគមន៍ជនបទ នូវ កន្លែងលាង សម្អាត ដៃ និង អនាម័យ ផង ដែរ។ កន្លែងលាងដៃ ត្រូវបានបំពាក់ទៅនឹងតួ ប៉ម ចម្រោះ ទឹកស្អាត AquaTower នីមួយៗ ហើយបម្រើជាធនធាន អនាម័យ សំខាន់មួយ ដល់សាលារៀន ដោយកន្លែងលាងដៃនីមួយៗ មាន ផ្តល់ ជូន ឧបករណ៍ដាក់សាប៊ូលាងដៃ និង បដា ផ្ទាំង ផ្សព្វផ្សាយ អមដោយសារ យល់ដឹង អំពីការលាងដៃ និង ការអនុវត្ត ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ប៉មនេះ។
គម្រោងនេះ ក៏មានកម្មវិធីអប់រំ អនាម័យដោយអនុវត្តជាក់ស្តែងដល់សិស្សានុសិស្សផងដែរ។ កម្មវិធីនៅតាមសាលារៀន និង សហគមន៍ទាំងនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង អប់រំ និង ផ្តល់សិទ្ធិអំណាច ដល់ កុមារ និង អ្នកថែទាំ កុមារ ក្នុងការផ្លាស់ប្តូរគោលគំនិត និង អាកប្បកិរិយាចំពោះសុខភាព ទឹក និង អនាម័យ។
ថ្លែងក្នុងពិធីសម្ពោធ ឯកឧត្តម ហែម ឬទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា “ក្នុងនាមរដ្ឋបាលខេត្ត ខ្ញុំសូមកោតសរសើរនូវការយកចិត្តទុកដាក់របស់ក្រុមហ៊ុនកូកា-កូឡា ក្នុងការជួយជ្រោមជ្រែង ផ្គត់ផ្គង់ដល់សុខមាលភាពទូទៅ ជាពិសេសបានផ្តល់ជូននូវប៉មចម្រោះទឹកស្អាត និងម៉ាស៊ីនអនាម័យ ដល់វិទ្យាល័យ ពេលនេះ ។ សុំឱ្យលោកនាយក លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្ស យកចិត្តទុកដាក់ថែទាំថាជារបស់ខ្លួនយើង ទាំងអស់គ្នា និងប្រើប្រាស់ប្រកបដោយនិរន្តភាព យូរអង្វែង ។
លោក Mark Steele ស្ថាបនិក និង ជា នាយក ប្រតិបត្តិ របស់ មូលនិធិ Planet Water បានមានប្រសាសន៍ថា៖ «ខ្ញុំសូមថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្រដែលយើងបានទទួល និង បន្តទទួលបាន ពី អ្នកឧបត្ថម្ភ និង ដៃគូសាជីវកម្ម របស់យើង រួមទាំងមូលនិធិកូកា-កូឡា ផង ដែរ»។
លោក បន្ថែមថា៖ «ឥទ្ធិពល ដែល យើង កំពុងបង្កើត មិន អាច វាស់បាន ដោយ តួលេខនោះទេ តែតាមរយៈ ការ នាំយកទឹកស្អាតទៅកាន់សហគមន៍ ដែល ខ្វះខាត ពួកយើងកំពុងធ្វើ ឱ្យ ប្រសើរឡើង នូវ សុខភាព និង គុណភាព ជីវិត សម្រាប់បុគ្គល រាប់ពាន់ នាក់ ដែលឥឡូវនេះ ពួកគាត់អាច បង្វែរ ការយកចិត្តទុកដាក់ របស់ ពួកគេទៅកាន់ទិដ្ឋភាព ផសេងទៀត នៃ ជីវិត ជំនួសឱ្យការនៅតែបន្ត បារម្ភ អំពីបញ្ហា ប្រឈមនេះ»។
សូមជម្រាបជូនផងដែរថា ចាប់ តាំង ពី ឆ្នាំ ២០១០ មក មូលនិធិកូកា-កូឡា បាន បរិច្ចាគថវិកា ជាង ១៣លានដុល្លារ ដល់ កិច្ចសហប្រតិបត្តិការទឹកនានា នៅក្នុងបណ្តាប្រទេសនានា នៅទូទាំង តំបន់ អាស៊ី អាគ្នេយ៍ ៕ ដោយ៖ ទីណា