ទីក្រុងសៀងហៃ ហាក់មានការប្រសើរហើយ ខណៈស្ថានភាពកូវីដនៅទីក្រុងប៉េកាំងនៅតានតឹងនៅឡើយ
ក្រុងស៊ាងហៃ បាននិយាយកាលពីថ្ងៃសៅរ៍ ថាខ្លួនមិនបានរកឃើញករណីកូវីដថ្មីនៅខាងក្រៅតំបន់ដាច់ពីគេ ដែលជាដំណឹងល្អ ដោយសារទីក្រុងនេះជាប្រភពនៃការរីករាលដាលវីរុស និងបានធ្វើឱ្យមានការបិទទីក្រុងមានប្រជាជន ២៥ លាននាក់។
ផ្លូវនានាក្នុងទីក្រុងប៉េកាំង មានភាពស្ងប់ស្ងាត់នៅពេលចាប់ផ្តើមនៃការឈប់សម្រាករយៈពេលប្រាំថ្ងៃនៃទិវាពលកម្ម ដោយអ្នកស្រុកព្រួយបារម្ភថា អាជ្ញាធរ នឹងដាក់ការរឹតបន្តឹងបន្ថែមទៀតក្នុងអំឡុងពេលថ្ងៃឈប់សម្រាកនៅពេល ដែលមនុស្សជាច្រើនតែងតែធ្វើដំណើរ ឬជួបជុំគ្នាក្នុងសង្គម។
លោក Li អាយុ 35 ឆ្នាំ ដែលធ្វើការក្នុងវិស័យហិរញ្ញវត្ថុក្នុងទីក្រុងប៉េកាំង បាននិយាយទាំងទឹកភ្នែកថា៖ «អ្នកមើលទៅទីក្រុង ដែលធ្លាប់មានមនុស្សច្រើន ហើយឥឡូវនេះទៅស្ងាត់ជ្រងំ តើប្រជាជននឹងរស់យ៉ាងណាទៅ»។
នៅក្នុងរដ្ឋធានីពាណិជ្ជកម្មភាគខាងកើតនៃទីក្រុងសៀងហៃ ទិដ្ឋភាពនៃផ្ទះ និងអគារ ដែលហ៊ុមព័ទ្ធ ដោយរបង ដើម្បីការពារអ្នកស្រុកពីការចាកចេញពីតំបន់ បានបង្កឱ្យមានការប្រៀបធៀប ដោយសារប្រទេសដ៏ទៃគេរៀនរស់ជាមួយកូវីដអស់ហើយ។
ប្រទេសចិនរក្សាគោលនយោបាយហ្សេរ៉ូកូវីដក្នុងគោលបំណងលុបបំបាត់ជំងឺនេះ ដែលបង្កឱ្យមានការមិនពេញចិត្ត ជាពិសេសនៅទីក្រុងសៀងហៃ ដែលមានអ្នកស្រុកជាច្រើន និងបានបង្ហាញការប្រឆាំងជាសាធារណៈដ៏កម្រទាក់ទិននឹងការគ្រប់គ្រងដ៏តឹងរ៉ឹងរបស់រដ្ឋាភិបាល។
ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើយុទ្ធនាការហ្សេរ៉ូកូវិដដំណើរការ វានឹងក្លាយជាជោគជ័យមួយសម្រាប់វិធីសាស្រ្តរបស់ប្រធានាធិបតី Xi Jinping ក្នុងរយៈពេលមួយឆ្នាំ ដែលគាត់ត្រូវបានគេរំពឹងថា នឹងទទួលបាននូវអាណត្តិទី ៣ បន្ត ដែលជារឿងមិនធ្លាប់មានពីមុនមក។
![](https://asset.ams.com.kh/central/media/XD34GGWZXNI7VLQKIJT6GMRPVA.jpg)
ប្រភព៖ Reuters