ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំខាល​ ចត្វាស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី២​ ខែឧសភា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមអនុវត្តការងារជាក់ស្តែងជាជាងប្រើប្រាស់ពេលវេលាច្រើនក្នុងការគូសវាសគម្រោងច្រើនពេក។ ក្នុងនោះអ្នកមិនគួរប្រញាប់ប្រញាលទទួលយកការផ្តល់ជូនពីដែគូ ឬគូប្រកួតប្រជែងនោះទេ ពីព្រោះអ្នកអាចអនុវត្តផែនការដោយខ្លួនឯងបាន។ ដោយឡែក ការជឿទុកចិត្តត្រូវតែមានកំរិត សូមវិភាគពាក្យសំដី និងគោលគំនិតចំបងរបស់អ្នកមនុស្សដែលមកទាក់ទងនឹងអ្នក។ បញ្ហាអាចកើតដោយងាយក៏ព្រោះតែការធ្វេសប្រហែស ដូច្នេះសូមលោកអ្នកប្រុងប្រយ័ត្នឲ្យបានខ្ពស់ និងពេញមួយថ្ងៃតែម្តង។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ សូមកុំខ្ជះខ្ជាយពេលវេលានិយាយច្រើនជាងការអនុវត្ត។ លទ្ធផលរបស់អ្នកពិតជាផ្សារភ្ជាប់ជាពិសេសជាមួយនឹងសកម្មភាពដ៏ស្វាហាប់។ សូមសម្រួលការងារសំខាន់ៗឲ្យបានរួចរាល់តាំងពីពេលព្រឹក ប៉ុន្តែក៏គួររក្សាកំលាំងឲ្យបានសមស្រប។ ចំពោះបញ្ហាហិរញ្ញវត្ថុ អាចនឹងប៉ះពាល់តិចតួច ដូច្នេះចូរប្រយ័ត្នរាល់ពេលប្រើប្រាស់លុយកាក់។ ក្រៅពីនេះ លោកអ្នកមានអំណោយផលក្នុងការដោះស្រាយបញ្ហាតូចធំបានល្អ ប្រសិនបើអ្នកយកចិត្តទុកដាក់លើករណីនោះឲ្យបានច្រើន។ ផ្ទុយទៅវិញ ប្រសិនបើអ្នកសុំ ជំនួយគឺអាចធ្វើទៅបាន គ្រាន់តែអ្នកអាចខាត់បង់ពេលបន្តិច។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ហោរាណែនាំមិនឲ្យអ្នកមានភាពអស់សង្ឃឹម ប្រសិនបើអ្នកមិនទាន់អាចទទួលបានទិន្នផលតាមការប៉ងប្រាថ្នា។ អាជីពរបស់អ្នកស្ថិតនៅក្នុងជំហានជោគជ័យធំ និងមានស្ថេរភាពណាស់។ មនុស្សដែលនៅក្បែរ ស្រលាញ់រាប់អាន និងជួយជ្រោមជ្រែងគ្របស្ថានការណ៍ទាំងអស់ ការគាំទ្រនេះនឹងជួយលើកស្ទួយអ្នកក្នុងការបញ្ចេញគោលគំនិតច្បាស់លាស់។ ទន្ទឹមនឹងនេះ លោកអ្នកនឹងទទួលបានព្រឹត្តិការណ៍រីករាយជាច្រើនពេលខាងមុខ។ កាន់តែល្អប្រសើរជាងនេះ សូមលោកអ្នក បញ្ចៀសការបញ្ចេញមតិរិះគន់នានា បើទោះបីនោះជាបំណងល្អយ៉ាងណាក្តី។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។​ លោកអ្នកនៅតែមានលទ្ធភាពបំពេញការងារតាមក្តីប៉ងប្រាថ្នា ប៉ុន្តែទាមទារឲ្យអ្នកធ្វើការវាយតម្លៃគម្រោង និងជំហានអនុវត្តជារឿយៗ។ មានបញ្ហាប្រទាក់ក្រឡាច្រើន​ ដែលមិនងាយនឹងស្វែងយល់ ឬដោះស្រាយបាននោះទេ។ ប្រហែលជាអ្នត្រូវចំណាយពេលវេលា និងកំលាំងកាយចិត្តឲ្យបានច្រើនជាងមុន។ សិក្សាស្វែងយល់ពីបញ្ហា ស្វែងរកពត៌មាន និងរៀនសម្របទៅនឹងព្រឹត្តិការណ៍ដែលបានកើតឡើង។ ក្នុងរយៈពេលនេះមិនគួរពាក់ព័ទ្ធនឹងបំណុលនោះទេ។ សូមអនុវត្តន៍ការងារដែលមាននៅក្នុងថ្ងៃតាម ធម្មតាសិន ទើបមិនជួបបញ្ហា ឬការខាតបង់ទ្រព្យ។

 ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកហាក់មិនទាន់អាចឈានទៅដល់ភាពជោគជ័យជាទីមោទនបានទេក្នុងថ្ងៃនេះ។ បញ្ហាពីខាងក្រៅជាចំណុចរឹងស្ទះធំ ដូច្នេះសូមលោកព្យាយាមធ្វើទំនាក់ទំនងខាងក្នុងឲ្យបានល្អជាទីបំផុត។​ ធ្វើយ៉ាងណាកុំឲ្យមានភាពអាក់អន់ចិត្តនឹងគ្នា។ ស្របពេលជាមួយគ្នា ភាពស្មោះត្រង់មានភាពចាំបាច់ក្នុងការដឹកនាំការងាររបស់អ្នកក្នុងពេលនេះ ដូច្នេះកុំធ្វើឲ្យមានភាពថ្លោះធ្លាយឲ្យសោះ។ ដោយឡែក ប្រសិន​បើអ្នកចំណាយពេលវេលាបន្ថែមដើម្បីយល់ដឹងពីបញ្ហា នោះអ្នកនឹងអាចសម្រាល ភាពអវិជ្ជមានបានស្ទើរទាំងស្រុង។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។​ ការងារ និងអាជីវកម្មទាំងឡាយអាចដំណើរការទៅបានដោយភាពជោគជ័យ។ លោកអ្នកអាចយកឈ្នះភាពរឹងស្ទះព្រោះតែការខិតខំប្រែង ក៏ដូចជាភាពស្មោះត្រង់។ ថ្ងៃនេះការនិយាយស្តីពិភាក្សាធម្មតាអាចធ្វើទៅបាន ប៉ុន្តែការចូលរួមប្រជុំពិភាក្សាដែលទាមទារការសម្រេចចិត្ត គឺមានគ្រោះថ្នាក់ច្រើនទៅដល់ស្ថេរភាពការងារ។ យកល្អកុំប្រថុយប្រថានលើករណីនេះ។ ក្រៅពីនេះ សូមបោះបង់ភាពខ្វះជំនឿចិត្តលើខ្លួនឯង និងការសង្ស័យច្រើនដែលគ្មានមូលដ្ឋាន។ លើសពីនេះ សូមសំឡឹងមើលឳកាស ធំដែលលេចឡើងនៅទិសបស្ចឹម។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។​ ក្នុងនេះលោកអ្នកអាចសម្រេចចិត្តធ្វើអ្វីទាំងឡាយបានអាស្រ័យចិត្តចង់។ លោកអ្នកគ្រាន់តែចាប់អារម្មណ៍ទៅលើការងារបន្តិច នោះអ្នកនឹងអាចស្វែងយល់ពីភាពរឹងស្ទះ ក៍ដូចជាគោលដៅដែលអ្នកគួរតែអនុវត្ត។ សម្រាប់លោកអ្នកជាបុគ្គលោករដ្ឋ និងឯកជនរំពឹងថាទទួលបានលាភធំពីការិយាល័យ រួមទាំងលាភផ្នែកលុយកាក់ និងសម្ភារៈផង។ ក្រៅពីនេះ លោកអ្នកមិនអាចធ្វើដំណើរដោយភាពមិនច្បាស់លាស់បានទេ ការយល់ដឹង និងប្រមូលទិន្នន័យទាក់ទងការងារជាផលល្អប្រសើរ។ បន្ថែមលើសនេះ សូម មានចិត្តអត់ធ្មត់ និងអនុគ្រោះឲ្យបានច្រើន។ រក្សាភាពស្ងៀមស្ងាត់នឹងជួយឲ្យអ្នកជួប សំណាងល្អកាន់តែច្រើន។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ អាជីពទាំងឡាយរបស់អ្នកនឹងទទួលបានជោគជ័យទាំងអស់ ម្យ៉ាងទៀតឳកាសជោគជ័យនោះគឺមានពេញមួយថ្ងៃ ដូច្នេះលោកអ្នកមានពេលច្រើនក្នុងការសម្រេចចិត្តទទួលយក ឬបំពេញការងារដែលខ្លួនប៉ងប្រាថ្នា។ មានបញ្ហាតូចតាចមួយចំនួននឹងអាចកើតឡើងផងដែរ ដូច្នេះសូមប្រើវិធីសាស្រ្តដោះស្រាយបញ្ហាដោយសមស្រប និងសន្តិវិធី។ លោកអ្នកអាចក្លាយទៅជាមានទោសបានដោយពាក្យសំដី ដូច្នេះសូមប្រុងប្រយ័ត្ន។ ក្រៅពីនេះ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរការងារ ឬទីកន្លែងសូមកុំមានភាពស្ទាកស្ទើរ។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ការងាររបស់អ្នកមានការរីកចម្រើនយ៉ាងខ្លាំង ហើយចំណូលក៏ទទួលបានច្រើនលើសពីការរំពឹងទុកផងដែរ។ សូមលោកអ្នកយកចិត្តទុកដាក់ទៅលើការរៀនសូត្រ ឬការចែករំលែកចំណេះដឹង​ និងបទពិសោធន៍ការងារ ពីព្រោះវាធ្វើឲ្យអ្នកមានទំនុកចិត្តបន្ថែមទាំងវិស័យទំនាក់ទំនង និងចំណេះដឹងក្នុងការប្រតិបត្តិការងារ។ ក្នុងពេលនេះត្រូវប្រយ័ត្នអាកប្បកិរិយា ពីព្រោះលោកអ្នកកំពុងក្លាយជាគោលដៅរបស់មនុស្សជាច្រើនរួមទាំងថ្នាក់លើផង។ ប្រហែលជានៅពេលរសៀលអ្នកនឹងរំពឹងថាទទួល បានដំណឹងដ៏សែនរីករាយសម្រាប់ជីវិតឯកជន។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  ​ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងអាជីវកម្មរបស់លោកអ្នកមានដំណើរទៅដោយរលូន។ លោកអ្នកអាចទទួលបានដំណឹងល្អទាក់ទងការងារ ឬអំពីជិវិតឯកជនផងដែរនៅរវាងពេលព្រឹក។ ចំពោះកិច្ចការងារដែលកំពុងអនុវត្ត គឺមិនអាចឃ្លាតពីគម្រោងផែនការបានទេ​ ពីព្រោះស្ថានភាពខាងក្រៅកំពុងមានការផ្លាស់ប្តូរ ដែលពិបាកអាចកំណត់បាន ដូច្នេះសូមមានភាពឆ្លាតវៃ ហើយត្រូវក្តោបក្តាប់បញ្ហាឲ្យបាន។ ក្នុងនោះសូម ពិនិត្យវាយតម្លៃចំពោះទំនាក់ទំនងរបស់អ្នកចំពោះមនុស្សផងគ្នា លោកអ្នកមិនគួរឲ្យទឹកចិត្ត បង្ករហានិភ័យដល់អ្នកបានទេ អ្វីៗគួពិចារណាមុនការជឿទុកចិត្ត។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ហោរាណែនាំឲ្យលោកអ្នកមានភាពអត់ធ្មត់ និងសម្របសម្រួលទៅនឹងស្ថានភាពឲ្យបានច្រើន។ កុំធ្វើការងារ ឬដោះស្រាយបញ្ហាច្រើនក្នុងពេលតែមួយ មិនបានផលនោះទេ។ ចូរស្វែងយល់ពីរបៀបនៃប្រើប្រាស់ពេលវេលារបស់អ្នកឲ្យមានប្រសិទ្ធភាព។ ក្រៅពីនេះ លោកអ្នកអាចធ្វើការអភិវឌ្ឍន៍វិជ្ជាជីវៈបានល្អ​ ប្រសិនបើអ្នកបើកចិត្តទទួលយកការចែករំលែករវាងមនុស្សនៅជុំវិញខ្លួន។ ដោយឡែក សូមកំណត់ការប្រាស្រ័យទាក់ទងឲ្យស្ថិតក្នុងកំរិតដែលអាចគ្រប់គ្រងបាន។ ក្នុងនោះ ប្រសិនបើអ្នកនឹង រៀបចំកិច្ចពិធីសូមជ្រើសរើសតែពេលព្រឹកម្យ៉ាងប៉ុណ្ណោះ។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះការងាររបស់អ្នទាមទារការទទួលខុសត្រូវខ្ពស់ សូម្បីតែការងារតូចតាចដែលផ្តល់ដោយថ្នាក់ដឹកនាំក៏ដោយ។ ការបំពេញកាតព្វកិច្ចផ្លូវការដោយយកចិត្តទុកដាក់ គឺជាលក្ខខណ្ឌសំខាន់មួយសម្រាប់សកម្មភាពវិជ្ជាជីវៈជោគ    ជ័យ។ ដោយឡែក លោកអ្នកមានសមត្ថភាពពេញលេញក្នុងការការពារទស្សនៈរបស់អ្នកដោយមិនធ្វើឲ្យប៉ះពាល់ ឬជម្លោះ។ លោកអ្នកក៏អាចយកឈ្នះចិត្តរបស់មនុស្សនៅជុំវិញខ្លួន ដោយ អាកប្បកិរិយា និងពាក្យសំដីទន់ភ្លន់នឹងមានហេតុផលក្នុងថ្ងៃនេះ ដូច្នេះសូមយកពេលវេលា ថ្ងៃនេះដើម្បីធ្វើឲ្យបានសម្រេចនូវគម្រោងផែនការដែលត្រូវអនុវត្ត។

ចំណាំ៖

ឆ្នាំទាំង៤ ខាលម្សាញ់ មមី មមែ វករាសីឡើងខ្ពស់ត្រដែត។ ទ្រព្យសម្បតិ្ត និងកិត្តិយសនឹងកើតមានដល់អ្នក។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner