សម្ដេចតេជោ ហ៊ុន សែន នឹងជួបជាមួយសិស្សប្រឡងជាប់សញ្ញាបត្រទុតិយភូមិ (បាក់ឌុប) និទ្ទេស A ជាង ១៧០០នាក់ នៅព្រឹកស្អែកនេះ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជួបសំណេះសំណាលជាមួយសិស្សប្រឡងជាប់សញ្ញាបត្របាក់ឌុប ដែលទទួលបាននិទ្ទេស A ជាង ១៧០០នាក់ នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ បន្ទាប់ពីខកខានកាលពីខែកុម្ភៈកន្លងទៅ ដោយសារមានការឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុងនៅក្រុងសហគមន៍។

សូមរំលឹកថា នៅក្នុងពិធីបិទសន្និបាតបូកសរុបការងាររបស់ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោ បានប្រកាសថា សម្តេចចាត់ទុកការជួបសំណេះសំណាលសិស្សនិទ្ទេស A នៅថ្ងៃទី៣ ខែឧសភា គឺធ្វើឡើងក្រោយពីស្ថានភាពជំងឺកូវីដ-១៩ មានការធូរស្រាលឡើងវិញ។

សម្ដេចគ្រោងជួបសិស្សនិទ្ទេស A កាលថ្ងៃទី១៥ ខែមករា តែត្រូវលើកពេលវិញមកធ្វើនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ដោយសារតែមានការរាតត្បាតនូវជំងឺកូវីដ-១៩ ប្រភេទអូមីក្រុងខ្លាំងនៅក្នុងរាជធានីភ្នំពេញនិងត្រូវបានពន្យារពេលមកដល់ពេលនេះ។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រទុតិយភូមិឆ្នាំ២០២១ ក្នុងចំណោមសិស្សប្រឡងសរុប ១១៤ ១៨៧នាក់ គឺមានបេក្ខជនជាប់ចំនួន ៧២ ០១៦នាក់ ក្នុងនោះបេក្ខជនប្រឡងជាប់នេះ មានសិស្សនិទ្ទេស A មានចំនួន ១៧៥៣នាក់ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner