វៀតណាមឆ្លងប្រចាំថ្ងៃតិចខ្លាំងបំផុត ពុំធ្លាប់មាន ជាងកន្លះឆ្នាំមកនេះ
អត្ថបទដោយ៖
លន់ សារ៉ាត
ក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា មានករណីឆ្លង Covid-19 ថ្មីចំនួន ៣៧១៧នាក់ នៅក្នុងទីក្រុង និងខេត្តចំនួន៥៣ កាលពីថ្ងៃអាទិត្យម្សិលមិញ ដែលជាចំនួនទាបបំផុតក្នុងរយៈពេល ១៨៧ ថ្ងៃចុងក្រោយនេះ។
ក្នុងសប្តាហ៍ចុងក្រោយមកនេះ ជាមធ្យម ប្រចាំថ្ងៃគឺ ៦៥៥២នាក់ ធ្លាក់ចុះ ៣២ ភាគរយ បើធៀបនឹងពីសប្តាហ៍មុនៗទៀត។ រីឯការស្លាប់មនុស្សវិញ មាន អ្នក ស្លាប់ ៤ នាក់ ធ្លាក់ ចុះ ៥៨ ភាគរយ។
កាលពីថ្ងៃអាទិត្យ ទី១ ឧសភា មានមនុស្សស្លាប់តែម្នាក់គត់ ធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៤៣០៤២នាក់ ឬ ០.៤ ភាគរយនៃការឆ្លងសរុបរបស់ប្រទេស។
សម្រាប់វៀតណាម នៅក្នុងរលកចុងក្រោយបំផុតដែលបានចាប់ផ្តើមក្នុងខែមេសាឆ្នាំមុន ករណីជាង ១០.៥ លានត្រូវបានរាយការណ៍ ដោយ ៩.២ លានករណីបានជាសះស្បើយវិញ ។ ៨០.៤ ភាគរយនៃប្រជាជនវៀតណាម បានទទួលវ៉ាក់សាំងចំនួនពីរដូសរួចហើយ ៕ សារ៉ាត

លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ