នាង CHING SHIH ជាស្តី្រដំបូងដែលត្រូវបានគេដាក់ឈ្មោះថា ម្ចាស់ក្សត្រីចោរសមុទ្រ “The Pirate Queen” ដ៏មានឥទ្ធិពល
អត្ថបទដោយ៖
ឈឹម ទីណា
ប៉េកាំង៖ នាង CHING SHIH កើតនៅខេត្ត Guangdong ក្នុងឆ្នាំ 1775 ហើយត្រូវបានបង្ខំឱ្យធ្វើការជាស្រីពេស្យាក្នុងវ័យជំទង់ រហូតដល់នាងបានរៀបការជាមួយមេក្រុមចោរសមុទ្រ Cheng I ដែលនៅទីបញ្ចប់បានសម្រេចចិត្តប្រគល់កងនាវាពាក់កណ្តាលឱ្យនាងគ្រប់គ្រង។
វិន័យ និងយុទ្ធសាស្ត្រយោធាដ៏គួរឱ្យស្ងោចសរសើររបស់នាង Shih ធ្វើឱ្យខ្លួននាងទទួលបានជោគជ័យបំផុត។ នាងបានគ្រប់គ្រង និងបញ្ជាកប៉ាល់ជាង 1,800 ដែលមានបុរស 80,000នាក់ ហើយត្រូវបានគេដាក់ឈ្មោះថា ម្ចាស់ក្សត្រីចោរសមុទ្រ ឬ “The Pirate Queen” បន្ទាប់ពីកងនាវារបស់នាងបានកម្ចាត់កងទ័ពអធិរាជនាសម័យកាលនោះ៕ ប្រភព៖ Planeta Tierra ប្រែសម្រួល៖ ទីណា និងបុត្រា


ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។