ប្រធានសភាអាមេរិកជួបពិភាក្សាជាមួយលោក ហ្សេលេនស្គី ដើម្បីបង្ហាញពីការគាំទ្រដល់អ៊ុយក្រែន

កៀវ៖ ប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី ណាន់ស៊ី ផែឡូស៊ី (Nancy Pelosi)បានធ្វើដំណើរទៅដល់រដ្ឋធានីកៀវ ហើយបានជួបជាមួយប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃអាទិត្យម្សិលមិញ។

នៅក្នុងវីដេអូដែលចេញផ្សាយដោយការិយាល័យប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី បានស្វាគមន៍លោកស្រី ផែឡូស៊ី និងគណៈប្រតិភូរបស់លោកស្រី ហើយភាគីទាំងពីរបានបើកកិច្ចប្រជុំមួយបន្ទាប់ពីនោះ។

លោកស្រី ផែឡូស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គណៈប្រតិភូរបស់យើងបានធ្វើដំណើរទៅកាន់ទីក្រុងកៀវ ដើម្បីផ្ញើសារដែលមិនអាចយល់បាន និងអស្ចារ្យទៅកាន់ពិភពលោកទាំងមូលថា សហរដ្ឋអាមេរិកឈរយ៉ាងរឹងមាំជាមួយអ៊ុយក្រែន។

លោកស្រីបន្តថា លោក ហ្សេលេនស្គី បានបញ្ជាក់យ៉ាងច្បាស់ថា អ៊ុយក្រែនត្រូវការជំនួយផ្នែកសន្តិសុខ សេដ្ឋកិច្ច និងមនុស្សធម៌បន្ថែមទៀត ចំពេលមានវិបត្តិ។ លោកស្រីបន្ថែមថា គណៈប្រតិភូរបស់យើងបានផ្តល់សារដោយមោទនភាពថា ការគាំទ្ររបស់អាមេរិកបន្ថែមគឺកំពុងធ្វើដំណើរ។

កាលពីថ្ងៃសុក្រ លោកស្រីក៏បានបញ្ជាក់ដែរថា លោកសង្ឃឹមថា នឹងអនុម័តកញ្ចប់ជំនួយចំនួន ៣៣ពាន់លានដុល្លារដល់អ៊ុយក្រែនដែលបានស្នើដោយលោកប្រធានាធិបតី ចូ បៃដិន ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕ ប្រភព៖ CGTN ប្រែសម្រួល៖ ទីណា និង បុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner