ព្រឹត្តិការណ៍ប្រណាំងកង់ភ្នំWURKZ MOUNTAIN BIKE SERIES រដូវកាល២០២២ បានដំណើរការជុំទី១ ជាមួយនឹងប្រព័ន្ធបច្ចេកវិទ្យាទំនើបថ្មី

ព្រឹត្តិការណ៍ប្រណាំងដែលប្រសិទ្ធិនាមថា WURKZ MOUNTAIN BIKE SERIES រដូវកាលឆ្នាំ២០២២ ជុំទី១ រៀបចំនៅទីលានប្រណាំងជើងភ្នំខេត្តកំពត កាលពីថ្ងៃអាទិត្យ ទី០១ ខែ ឧសភា ឆ្នាំ២០២២ម្សិលមិញ បានបញ្ចប់ដោយជោគជ័យ ដោយទាក់ទាញបានអ្នកចូលរួមទាំងកីឡាករកីឡាការិនីខ្មែរនិងបរទេសចំនួន៣៥០នាក់។

លោក Pierre Yves Catry (ផ្យែ អ៊ីវកាទ្រី) អ្នករៀបចំព្រឹត្តិការណ៍ប្រកួតកង់ភ្នំ បានបញ្ជាក់ថា ការប្រកួតជំទី១នេះ អ្នកចូលរួមមានចំនួនថយចុះជាងឆ្នាំមុនៗបន្តិច ប៉ុន្តែ ចំនួនកីឡាករវ័យក្មេងកើនឡើងច្រើនជាងមុនៗ ខណៈគណៈកម្មការរៀបចំការប្រកួតក៏បានពង្រឹងបន្ថែមនៅប្រព័ន្ធដាក់ពិន្ទុកាន់តែទំនើបច្បាស់លាស់ ដោយប្រព័ន្ធកុំព្យូទ័រ មិនអាចលួចបន្លំលទ្ធផល ពោលគឺសុក្រិតយុត្តិធម៌សម្រាប់កីឡាករកីឡាការិនីតាមវិញ្ញាសាប្រកួតនិមួយៗ។ លោក ថា ការប្រើប្រាស់ការដាក់ពិន្ទុបែបនេះ យើងនឹងបន្តប្រើគ្រប់ការប្រកួត ដើម្បីជាការអភិវឌ្ឍឈានទៅរកការប្រកួតកម្រិតស្តង់ដាអន្តរជាតិ។

ស្ថាបនិកបង្កើតព្រឹត្តិការណ៍កង់ភ្នំរូបនេះ អះអាងថា មូលហេតុដែល លោកសម្រេចចិត្តយកខេត្តកំពតជាកន្លែងរៀបចំព្រឹត្តិការណ៍ដំបូងក្នុងរដូវកាលឆ្នាំ២០២២នេះ ដោយសារតែទីលានប្រកួតមួយនេះ វាប្រហាក់ប្រហែលទៅនិងទីលានប្រកួតនៅស៊ីហ្គេមនៅប្រទេសវៀតណាម ដែលជាឱកាសឲ្យកីឡាករកីឡាការិនីកង់ភ្នំជម្រើសជាតិបានសាកផ្លូវ និងពង្រឹងសមត្ថភាព និងបង្កើនបច្ចេកទេស ដើម្បីត្រៀមប្រជែងដណ្តើមមេដាយជូនកម្ពុជាក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅប្រទេសវៀតណាម នាប៉ុន្មានថ្ងៃខាងមុខនេះ។

អ្នករៀបចំរូបនេះ ក៏បានថ្លែងអំណរគុណក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានធ្វើការឧបត្ថម្ភគាំទ្រចំពោះការបង្កើតព្រឹត្តិការណ៍ប្រកួតមួយនេះជាច្រើនឆ្នាំកន្លងមក ការជួយឧបត្ថម្ភគាំទ្រនេះ វាជាចំណែកមួយយ៉ាងសំខាន់ជួយជំរុញឲ្យវិស័យកីឡាកង់ភ្នំនៅកម្ពុជាកាន់តែផុសផុល និងផ្តល់ជូននូវសុខមាលភាពជូនប្រជាពលរដ្ឋគ្រប់វ័យ តាមរយៈការចូលរួមជិះកង់ប្រកួតប្រជែង។

លោក វ៉ាស់ ស្កូ ជនជាតិស្វីស ដែលប្រកួតបានចំណាត់១លើវិញ្ញាសាB2កីឡាករជំនាញ អាយុ៣០ឆ្នាំឡើង បានលើកឡើងថា ព្រឹត្តិការណ៍ប្រកួតកង់ភ្នំនេះ ក្នុងជំទី១នេះ ពិតជាប្លែកជាងឆ្នាំមុនខ្លាំងណាស់ កីឡាករប្រែប្រួលសមត្ថភាពល្អខ្លាំង។ ខ្ញុំសង្ឈឹមជឿជាក់ថា ព្រឹត្តិការណ៍ប្រកួតមួយនេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រកួតដែលមានអ្នកចូលរួមច្រើន។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកង់ភ្នំ WURKZ MOUNTAIN BIKE SERIES រដូវកាល២០២២ មានការប្រកួតចំនួន៥ជុំផ្សេងគ្នា ធ្វើឡើងចាប់ពីដើមខែឧសភា រហូតដល់ខែធ្នូ ដែលរៀបចំដោយ FLYING BIKES ក្រោមការគាំទ្រពីសហព័ន្ធខ្មែរកីឡាទោចក្រយាន និងឧបត្ថម្ភផ្តាច់មុខដោយភេសជ្ជៈប៉ូវកម្លាំង វើក WURKZ នឹងត្រូវធ្វើឡើងនៅខេត្តកំពត កំពង់ស្ពឺ សៀមរាប រាជធានីភ្នំពេញ និងឧទ្យានជាតិគិរីរម្យ ។ ដោយការប្រកួតនឹងបែកចែកជា ១៤ វិញ្ញាសាផ្សេងគ្នា៕អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner