ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី៣ ឧសភា ២០២២

អត្ថបទដោយ៖
AMS OneMinute

ការជាប់និទ្ទេស A នៅក្នុងឆ្នាំ២០២១ ដែលមានរហូតដល់ទៅ ១ ៧៥៣នាក់ គឺជារឿងដ៏រីករាយ

កោតសរសើរក្រសួងអប់រំ ក៏ដូចជាគ្រូនៅទូទាំងប្រទេស ដែលបានប្រឹងប្រេងជម្នះការលំបាកទាំងឡាយ បណ្តាលមកពីជំងឺកូវីដ១៩

ការណ៍ដែលរាជរដ្ឋាភិបាលសម្រេចបិទទ្វារសាលារៀនពេលជំងឺកូវីដ១៩ រាតត្បាត គឺដើម្បីធានាអាយុជីវិតសិស្ស និងគ្រូបង្រៀន

ប្រកាសយកសិស្ស និស្សិតនៅទូទាំងប្រទេស ជាក្រុមអាទិភាពទទួលវ៉ាក់សាំង បន្ថែមពីលើមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ

ណែនាំឱ្យប្រើវ៉ាក់សាំង Pfizer អាមេរិក ដឹកមកដល់កម្ពុជាព្រឹកនេះ ជាដូសជំរុញ

កោតសរសើរអាណាព្យាបាល ដែលបានគ្រប់គ្រងកូនបានល្អក្នុងពេលរាតត្បាតជំងឺកូវីដ១៩ ហើយជួយឱ្យពួកគេនៅបន្តបានការសិក្សារៀនសូត្រ។ សម្តេចតេជោ ចាត់ទុកនេះជារឿងដ៏មានមោទនភាពសម្រាប់ជាតិកម្ពុជា

ផ្តើមចេញពីការដាក់ចេញគោលនយោបាយអាទិភាពលើវិស័យអប់រំ បានធ្វើឱ្យមានការយកចិត្តទុកដាក់លើការអប់រំពីអាជ្ញាធរគ្រប់លំដាប់ថ្នាក់

សម្តេចបានស្រក់ទឹកភ្នែកនៅពេលបានស្តាប់ចម្រៀងមួយបទនិពន្ធដោយជនជាតិជប៉ុន ពេលឃើញស្ថានភាពធ្លុះធ្លាយនៃសាលារៀនខ្មែរពីអតីតកាល

បើគ្មានចំណាត់ការល្អលើការគ្រប់គ្រងជំងឺកូវីដ១៩ទេ មិនអាចធ្វើឱ្យពលរដ្ឋលេងសប្បាយពេលចូលឆ្នាំថ្មីប្រពៃណីជាតិនោះឡើយ

សម្តេចមានមោទនភាព ដែលការដឹកនាំរបស់សម្តេចទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ

មានចលនារារាំងរបស់មនុស្សមួយចំនួនមិនឱ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង តែទីបំផុតប្រជាពលរដ្ឋស្តាប់រាជរដ្ឋាភិបាល ហើយចេញទៅចាក់វ៉ាក់សាំង

បើសិនជាសម្តេចមិនអន្តរាគមន៍ទេ មកដល់ម៉ោងនេះ កញ្ញា ពេជ្រ រីតា នឹងនៅដេកគុកនៅឡើយទេ។ មិនអាចធ្វើជាតិរិច្ឆានអង្គុយមើលរឿងអយុត្តិធម៌នៃការរំលោភបំពានទៅលើកញ្ញា ពេជ្រ រីតា ពីសំណាក់ឧកញ៉ា ហេង សៀ នោះឡើយ

សម្តេចជាមេដឹកនាំដែលចូលចិត្តសង្កេតរាល់កិច្ចការ មិនថាការងារតូច ឬធំនោះឡើយ

រំលឹកដល់សិស្ស និងអាណាព្យាបាលឱ្យក្តាប់ឱ្យជាប់នូវឱកាសសន្តិភាព ដែលមនុស្សជំនាន់មុនមិនមាន។ កម្ពុជាកាលពីអតីតកាលកម្សត់ណាស់ ទម្រាំងើបឈរបានដូចបច្ចុប្បន្ន

បើគ្មានធនធានមនុស្សទេ កុំរំពឹងអភិវឌ្ឍប្រទេសឱ្យរីកចម្រើន។ ដាំដើមឈើប្រើពេលខ្លីទទួលបានផល តែការកសាងធនធានមនុស្សត្រូវការពេលវេលាយូរឆ្នាំ

វិស័យអប់រំ ត្រូវតែបន្តធ្វើការកែទម្រង់បន្ថែមទៀត

ក្រុមប្រឆាំងមួយចំនួនរិះគន់ការអប់រំនៅស្រុកខ្មែរ តែពេលចេញទៅក្រៅស្រុកត្រូវបានគេហៅសុទ្ធតែជាបណ្ឌិត

សម្តេចទើបនឹងចុះហត្ថលេខាលើអនុក្រឹត្យរើសកងទ័ពជាង ៣០០នាក់ សម្រាប់បំពេញការងារផ្នែកកងទ័ពអាកាស

កម្ពុជាទើបយកឈ្នះលើសមរភូមិកូវីដ១៩ មិនទាន់ឈ្នះលើសង្គ្រាមកូវីដ១៩នៅឡើយទេ

សម្តេចតេជោថ្លែងអំណរគុណប្រជាពលរដ្ឋខ្មែរនៅអាមេរិក ដែលបានចេញវីដេអូស្វាគមន៍សម្តេច។ សម្តេចរង់ចាំមើលថា មានមនុស្សប៉ុន្មាននាក់នឹងធ្វើបាតុកម្មប្រឆាំងនឹងដំណើរសម្តេចនៅអាមេរិក

ស្នើឱ្យអាណាព្យាបាលកុំប្រៀបកូនខ្លួនឯងជាមួយអ្នកដទៃ ឬសរសើរកូនអ្នកដទៃ ហើយបន្ទោសបង្អាប់កូនខ្លួនឯង

ស្នើឱ្យយុវជនដឹងគុណគ្រូ ហើយចៀសវាងការតិះដៀលគ្រូបង្រៀន

សម្តេចតេជោថ្លែងសរសើរលោក ហ៊ុន ម៉ាណែត ថា មិនសម្បូរអាហារហូបចុកពេលចាប់កំណើត តែភាពវៃឆ្លាតមិនចាញ់កូនៗកើតនៅភ្នំពេញនោះទេ

ផ្តល់រង្វាន់លើកទឹកចិត្តជូនសិស្សនិទ្ទេស A រួមមាន៖ iPad សៀវភៅអប់រំទូន្មាន២ក្បាល ប្រាក់កាក់ស្លឹងខ្មែរ និងថវិកា២លានរៀល

សម្តេចតេជោរំពឹងថា ការបោះឆ្នោតនឹងប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ និងមានសេរីភាពក្នុងការជ្រើសរើស

អំពាវនាវកុំឱ្យមានអំពើហិង្សាក្នុងពេលបោះឆ្នោត ជាដំណើរការធម្មតានៃប្រជាធិបតេយ្យ មិនមែនជាការកាប់សម្លាប់គ្នា ដើម្បីឈ្នះចាញ់នោះឡើយ។

ads banner