ឯកឧត្តម អ៊ាង សុផល្លែត បន្តចុះស្វែងយល់ពីស្ថានភាពនានា របស់ពលរដ្ឋ នៅឃុំចំនួនបួន នៃស្រុកអូររាំងឪ
ត្បូងឃ្មុំ ៖ ឯកឧត្តម អ៊ាង សុផល្លែត ប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ អមដោយក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក និងឃុំ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ ២០២២ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ លោក មេឃុំ និងប្រជាពលរដ្ឋនៅឃុំគងជ័យ ឃុំទួលសូភី ឃុំចក និង ឃុំដំរិល ស្រុកអូររាំងឪ ដើម្បីស្វែងយល់ពីស្ថានភាពសន្តិសុខ វឌ្ឍនភាពនៃការអភិវឌ្ឍ ផ្លាស់ប្តូរយោបល់ និងដោះស្រាយបញ្ហាជូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំ។
នាឱកាសនោះដែរ ឯកឧត្តម អ៊ាង សុផល្លែត ក៏បានក្រើនរំលឹកដល់ លោកមេភូមិ មេឃុំ យកចិត្តទុកដាក់បម្រើសេវាបំពេញតាមបំណង ប្រាថ្នាជូនប្រជាពលរដ្ឋតាមគោលដៅឱ្យខានតែបាន និងមាន ប្រសិទ្ធភាព ខ្ពស់។
ឯកឧត្តមប្រធានក្រុមការងារ ក៏បានជំរុញឱ្យថ្នាក់ដឹកនាំគ្រប់លំដាប់ ថ្នាក់បានផ្សាភ្ជាប់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន សំដៅចូល រួមដោះស្រាយបញ្ហា ប្រឈម សំណូមពរ និងគាំទ្រជំរុញការ អនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់ កាលទី៤ របស់ រាជរដ្ឋាភិបាលនីតិ កាលទី៦ នៃរដ្ឋសភា ឱ្យកាន់ តែមានប្រសិទ្ធ ភាព។
បន្ថែមពីនេះ ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ថា សមិទ្ធផល និងលទ្ធផលជាច្រើនដែលសម្រេចបានសុទ្ធសឹងផ្តើមចេញពីកត្តាសន្តិភាព ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និង ដោយមានការជ្រោមជ្រែងគ្រប់បែបយ៉ាងពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ទាំងមូល។
ឯកឧត្តមបានជំរុញឱ្យសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋានឱ្យបន្តខិតខំអនុវត្តតាមគោលនយោបាយ របស់ គណបក្សប្រជាជនកម្ពុជា កាន់តែមានប្រសិទ្ធភាព ដើម្បីឈានទៅ រកជ័យជម្នះ បន្តនាពេលខាងមុខ ជាពិសេសនៅក្នុងការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២៕
ដោយ៖គ្រីសម្បត្តិ














