រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ បានប្រកាសដាក់សិស្សនិស្សិតទូទាំងប្រទេស ជាក្រុមអាទិភាពជួរមុខទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩

រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ បានប្រកាសដាក់សិស្សនិស្សិតទូទាំងប្រទេស ជាក្រុមអាទិភាពជួរមុខទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូចគ្នានឹងមន្ត្រីរាជការ កម្លាំងប្រដាប់អាវុធផងដែរ។ សម្តេចតេជោបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ក្រុមជួរមុខដូចជា មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ កម្លាំងប្រដាប់អាវុធ អ្នកសារព័ត៌មាន កម្មករប្រមូលសំរាប់ កីឡាករ កីឡាករិនី សិល្បករ សិល្បការិនី ជាដើម ប៉ុន្តែពេលនេះ គឺកំណត់យកសិស្សនិស្សិត ជាក្រុមជួរមុខ។ ការប្រកាសរបស់សម្តេចតេជោ ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្ត ដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា២០២០-២០២១ សរុប១,៧៥៣នាក់

ads banner