ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៣កន្លែងស្ថិតក្នុងខេត្តកំពង់ចាម

កំពង់ចាម ៖ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៣កន្លែងរួមមាន ស្ថានីយក្រុងកំពង់ចាម ដែលស្ថិតក្នុងខេត្តកំពង់ចាម ស្ថានីយកំពង់ថ្ម និងស្ថានីយតាំងក្រសាំង ដែលស្ថិតក្នុងខេត្តកំពង់ធំ កាលពីថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសរាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ។

ក្នុងការថែទាំស្ថានីយក្រុមការងារបាន ៖
-ជួសជុល និងសម្អាត Sensor វាស់កម្ពស់ទឹកដែលកកស្ទះដោយសារភក់
-ផ្លាស់ប្ដូរអាគុយស្ថានីយ
-ផ្លាស់ប្ដូរឧបករណ៍សម្ងួតឧបករណ៍វាស់កម្ពស់ទឹក
-ធ្វើ Calibration ទិន្នន័យវាស់កម្ពស់ទឹក និងទិន្នន័យកម្រិតទឹកភ្លៀង ៕ ប្រភព ៖ ក្រសួងធនធានទឹក និងឧតុនិយម

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner