ការគាំទ្រពីតារាចម្រៀង ថេណា គឺជាកម្លាំងជម្រុញអោយវិស័យកីឡាអេឡិចត្រូនិចកាន់ តែមានប្រជាប្រិយភាព និងរីកចំរើន
តារាចម្រៀងដ៏ល្បីប្រចាំប្រទេសកម្ពុជា ថេណា នឹងដឹកនាំក្រុមកីឡាអេឡិចត្រូនិក All Stars កម្ពុជា ចូលរួមក្នុងកម្មវិធី All-Star Showdown 2022 ដែលជាព្រឹត្តិការណ៍ប្រកួតកីឡា បែបកម្សាន្ត លើក ដំបូង របស់វិញ្ញាសា Mobile Legends Bang Bang ដែលមានប្រទេស ឥណ្ឌូណេស៊ី សិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី កម្ពុជា និងមីយ៉ាន់ម៉ា ។
ព្រឹត្តិការណ៍ All-Star Showdown 2022 ប្រមូលផ្តុំដោយពិធីករ ពិធីការិនីកីឡា អេឡិចត្រូនិកល្បីៗ អ្នកនិយមលេងកីឡាអេឡិចត្រូនិក ដ៏ល្បីល្បាញតាមបណ្តាញទំនាក់ទំនង សង្គម (streamers) និងអ្នកសិល្បៈល្បីៗ ដែលហៅថា All Stars មកពីប្រទេសទាំង៦ត្រូវបានបែងចែកជាពីរដំណាក់កាល ។
ដំណាក់កាលទី១ អ្នកគាំទ្រ និងអ្នកស្រឡាញ់ពេញចិត្តកីឡាអេឡិចត្រូនិក នឹងបានឃើញ All Star ប្រមាណ២១០នាក់ ដែលមកពីប្រទេសខុសៗគ្នា ដូចជា Jess No Limit, ChooxTV, Akosi Dogie, Icefrogz ជាដើមត្រូវ បានបែងចែកជាក្រុម សម្រាប់ឲ្យអ្នកគាំទ្រ បោះឆ្នោត ជ្រើសរើសយកក្រុម ដែលចិត្ត ។ ការបោះឆ្នោត នៅតាមប្រទេសនិមួយៗ នឹងចាប់ផ្តើម ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៤ ខែឧសភា ។ ក្រុមដែលទទួលបានសំឡេងគាំទ្រ ច្រើនជាងគេបំផុតចំនួន៤ (Top) នឹងត្រូវប្រកួតគ្នា ស្វែងរកក្រុមជ័យលាភីលេខ១ សម្រាប់ចូលរួមការប្រកួតកម្រិតន្តរជាតិ។ រីឯអ្នកគាំទ្រ នឹងមានឱកាសទទួលបានរង្វាន់ ជាវត្ថុអនុស្សាវរីយ៍ដ៏ច្រើន ។
ជាពិសេស All-Star Showdown 2022 ដែលសហការរៀបចំដោយ Samsung និងម្ចាស់ឧបត្ថម្ភផ្លូវការដូចជា Sting ព្រមទាំងដៃគូ KFC, Ttoy, WOW NOW, Legend, Smart និង Pleng អ្នកគាំទ្រ នឹងបានជួបតារាសិល្បៈល្បីៗមកពី ប្រទេសទាំង៦ ក្នុងវីដេអូតែមួយ ។ សម្រាប់ប្រទេសកម្ពុជា តារាចម្រៀងយុវវ័យល្បីឈ្មោះ ថេណា ដែលទទួលតួនាទីជា Star Manager នឹងសម្តែង ជាតួ Zilong ជាមួយនឹងបុគ្គល ល្បីៗជាច្រើនទៀត ផងដែរ ។
សូមបញ្ជាក់ថា សម្រាប់ដំណាក់កាលទី២ នឹងចាប់ពីថ្ងៃទី១៥ ខែឧសភា ទៅដែលជាដំណាក់កាល ប្រកួតអន្តរជាតិ ហើយ អ្នកគាំទ្រ នឹងមានឱកាសឈ្នះរង្វាន់វត្ថុអនុស្សាវរីយ៍ជាច្រើន ជាមួយការ ផ្សាយផ្ទាល់លើបណ្តាញ ទំនាក់ទំនងសង្គម ៕ ចាន់ វិចិត្រ