២៤ម៉ោងកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន១ករណី (Video Inside)
តួលេខអ្នកឆ្លងជំងឺកូវីដ១៩ក្នុងប្រទេសកម្ពុជាមានតែមួយករណីទេថ្ងៃនេះ ដែលតួលេខឆ្លង មួយខ្ទង់នេះមានរយ:ពេល៨ថ្ងៃជាប់គ្នាមកហើយ។ យោងតាមក្រសួងសុខាភិបាលការឆ្លងថ្មីចំនួន១ករណីថ្ងៃនេះ គឺជាការឆ្លងចូលសហគមន៍ ទាំងអស់ ។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះពុំមាននោះទេដែលឲ្យនាំការស្លាប់ សរុប មាន ចំនួន៣ពាន់៥៦នាក់ជាដដែល។
កម្ពុជាគិតត្រឹមថ្ងៃទី៤ខែ ឧសភា, ការឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេស មានចំនួន១៣ម៉ឺន ៦ពាន់២៥៨ករណី,ការព្យាបាលជាសះស្បើយមានចំនួន១៣ម៉ឺន៣ពាន់១៥៦នាក់ដោយរាប់ បញ្ចួលទាំងការព្យាបាលជាសះស្បើយថ្ងៃនេះចំនួន១២នាក់ថែមទៀត ។