តួលេខចាក់វ៉ាក់សាំងថ្ងៃនេះកើនឡើងជាងម្សិលមិញ ​(Video Inside)

កម្ពុជានៅតែបន្តសម្រុកការចាក់វ៉ាក់សាំងដូសជំរុញ បើទោះបីជាតួលេខឆ្លងមានការធ្លាក់ចុះ ដោយសារតែភាពស៊ាំក្នុងសហគមន៍យ៉ាងណាក្តី។  តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ ក្នុងរយៈ ពេល ២៤ ម៉ោងមកនេះ បានចំនួន ៣ម៉ឺន ៥ពាន់ ៤១៩នាក់ ដែលជាតួលេខចាក់កើនឡើង ចំនួន ៣ពាន់ ៦២២នាក់ បើប្រៀបធៀបនឹងម្សិលមិញ ។ តួលេខពលរដ្ឋដែលបានចាក់វ៉ាក់ សាំងដូសទី៣ សរុបទូទាំងប្រទេស គិតត្រឹមថ្ងៃនេះមានចំនួន ៨លាន ៦៧ម៉ឺន ១ពាន់ ៣៥៨ នាក់ ។

ចំណែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤នោះវិញ, រយៈពេល២៤ម៉ោង មកនេះមាន ចំនួន ២ម៉ឺន ៨ពាន់ ៧៩៦នាក់ ដែលជាតួលេខចាក់ច្រើនជាងម្សិលមិញចំនួន ៣ពាន់ ៦០១ នាក់ផងដែរ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ សរុបគិតរហូតមកទល់ពេលនេះ បានចំនួន ១លាន ៨១ម៉ឺន ២ពាន់ ៣១៣នាក់ ។

ការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃនេះ បានកើនដល់ចំនួន ១៤លាន ៩៥ម៉ឺន ៨ពាន់ ១៨៨នាក់ ដែលស្មើនឹង ៩៣,៤៩ ភាគរយ ។ ដោយឡែកក្នុងរយៈពេល ៧១ថ្ងៃកន្លងមកនេះទៀត ការចាក់វ៉ាក់សាំងលើកុមារអាយុក្រោម ៥ឆ្នាំ បានចំនួន ៣៧ម៉ឺន ៨៣៤នាក់ ដែលស្មើនឹង ៦០,៧២ភាគរយ នៃគោលដៅចំនួនកុមារដែលត្រូវចាក់វ៉ាក់សាំងទូ ទាំងប្រទេស៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner