២៤ម៉ោង កម្ពុជាឆ្លងកូវីដ១៩ ចំនួន១ករណី (Video Inside)
តួលេខឆ្លងជំងឺកូវីដ១៩រយៈពេល២៤ម៉ោងកន្លងមកនេះ មានមួយករណីដែលជាតួលេខ បង្ហាញសមត្ថភាពគ្រប់គ្រងបានរបស់កម្ពុជាលើជម្ងឺរាតត្បាតនេះក្រោមគោលនយោបាយ ចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល។ ការឆ្លងថ្មី ចំនួន ១ករណីនៅថ្ងៃនេះ គឺជាការឆ្លងចូល សហគមន៍។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះពុំមាននោះទេដែលឲ្យនាំការស្លាប់សារុប មាន ចំនួន៣ពាន់៥៦នាក់ជាដដែល។
កម្ពុជាគិតត្រឹមថ្ងៃទី៥ខែ ឧសភា, ការឆ្លងជំងឺកូវីដ១៩សរុបទូទាំងប្រទេស មានចំនួន១៣ម៉ឺន ៦ពាន់២៥៩ករណី,ការព្យាបាលជាសះស្បើយមានចំនួន១៣ម៉ឺន៣ពាន់១៦៧នាក់ដោយរាប់ បញ្ចួលទាំងការព្យាបាលជាសះស្បើយថ្ងៃនេះចំនួន១១នាក់ថែមទៀត ។