បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតចុះជួបម​នុស្សចាស់ជរាក្នុងអង្គការCFF (Video Inside)

អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ លោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី បានអញ្ជើញចុះ ជួបសំណេះសំណាល និងសួរសុខទុក្ខមនុស្សចាស់ នៅអង្គការមូលនិធិកុមារកម្ពុជា (CFF) ស្ទឹងមានជ័យ ក្រោយស្ថានភាពជំងឺកូវីដ-១៩ បានធូរ ស្រាល។

ពិធីជួបសំណេះសំណាលនេះ បានធ្វើនៅថ្ងៃទី៥ឧសភានេះដោយមានការនាំយកនូវ អំណោយជាច្រើន ជូនមនុស្សវ័យជរាចំនួន៨៥នាក់នៅក្នុងអង្គការមូលនិធិកុមារកម្ពុជា និង ក្រុមសមាគមពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ នៅបានជួយព្យាបាលដោយឥតគិតថ្លៃថែម ទៀត។

លោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានថ្លែងប្រាប់អ្នកចូលរួមថាសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តបណ្ឌិត តែងបារម្ភ និងគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខភាព ប្រជា ពលរដ្ឋ ក្នុងដំណាក់កាលរីករាលដាលជំងឺកូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស, ការរៀបចំមជ្ឈមណ្ឌលព្យាបាលអ្នកជំងឺកូវីដ-១៩ និងវិធានការផ្សេងៗទៀត ដែលធ្វើឲ្យស្ថានភាពការរីករាលដាលជំងឺកូវីដ-១៩ មានលក្ខណៈធូរស្រាលដូចសព្វថ្ងៃ នេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner