រកឃើញគ្រាប់បែកទម្លាក់ AN-M66 ទម្ងន់ជិត១តោនក្នុងបាតទន្លេបួនមុខ (Video Inside)
គ្រាប់បែកទម្លាក់ប្រភេទ AN-M66 ទម្ងន់ជិត១តោន ត្រូវបានគេរកឃើញនៅបាតទន្លេបួនមុខ ក្បែរសណ្ឋាគារសុខាភ្នំពេញ និងទល់មុខព្រះបរមរាជវាំង។ អង្គការស៊ីម៉ាក់បានឱ្យដឹងនៅថ្ងៃទី ៥ឧសភាថា គ្រាប់បែក AN-M66 ទម្ងន់ជិត១ពាន់គីឡូក្រាមនោះ មានជាតិផ្ទុះជាង ៥០០គីឡូ ក្រាម។
គ្រាប់បែក AN-M66 គឺជាប្រភេទគ្រាប់បែកដែលផលិតនៅសហរដ្ឋអាមេរិក និងគ្រាប់ បែកនេះគឺជាគ្រាប់មិនទាន់ផ្ទុះក្នុងពេលដែលមានយន្តហោះអាមេរិកបានទម្លាក់លើទឹកដីកម្ពុជាក្នុងអតីតកាលសម័យសង្គ្រាម។ យោងតាមស៊ីម៉ាក់គ្រាប់បែកប្រភេទAN-M66 នេះត្រូវគេ រកឃើញមានចំនួន ១១គ្រាប់ ក្នុងចំណោមរាប់លានគ្រាប់ ដែលបានទម្លាក់នៅកម្ពុជា។