តួលេខចាក់វ៉ាក់សាំងថ្ងៃនេះកើនឡើងជាងម្សិលមិញ (Video Inside)

កម្ពុជាបានបន្តសម្រុកការចាក់វ៉ាក់សាំងដូសជំរុញ បើទោះបីជាតួលេខឆ្លងធ្លាក់ចុះ ដោយសារ តែភាពស៊ាំក្នុងសហគមន៍យ៉ាងណាក្តី។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៣ ក្នុងរយៈ ពេល ២៤ ម៉ោងមកនេះបានចំនួន ៣ម៉ឺន ៥ពាន់ ៥០៩នាក់ ដែលជាតួលេខចាក់កើនឡើង ចំនួន ៩០នាក់ បើប្រៀបធៀបនឹងម្សិលមិញ ។ តួលេខពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទី៣ សរុបទូទាំងប្រ ទេស គិតត្រឹមថ្ងៃនេះមានចំនួន ៨លាន ៧០ម៉ឺន ៦ពាន់ ៨៦៧ នាក់ ។

ចំណែកតួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤នោះវិញ, រយៈពេល២៤ម៉ោង មកនេះមាន ចំនួន ៣ម៉ឺន ២៤៧នាក់ ដែលជាតួលេខចាក់ច្រើនជាងម្សិលមិញចំនួន ១ពាន់ ៤៥១ នាក់ផងដែរ។ តួលេខអ្នកចាក់វ៉ាក់សាំងដូសទី៤ សរុបគិតរហូតមកទល់ពេលនេះ បានចំនួន ១លាន ៨៤ម៉ឺន ២ពាន់ ៥៦០នាក់ ។ ការចាក់វ៉ាក់សាំងដូសមូលដ្ឋានទូទាំងប្រទេសគិតត្រឹមថ្ងៃនេះ បានកើន ដល់ចំនួន ១៤លាន ៩៦ម៉ឺន ៣ពាន់ ៨៣៤នាក់ ដែលស្មើនឹង ៩៣,៥២ ភាគរយ ។

ដោយឡែកក្នុងរយៈពេល ៧១ថ្ងៃកន្លងមកនេះទៀត ការចាក់វ៉ាក់សាំងលើកុមារអាយុក្រោម ៥ឆ្នាំ បានចំនួន ៣៧ម៉ឺន ៣ពាន់ ២៣៧នាក់ ដែលស្មើនឹង ៦១,១១ភាគរយ នៃគោលដៅចំនួន កុមារដែលត្រូវចាក់វ៉ាក់សាំងទូ ទាំងប្រទេស៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner