ឃាតកម្មសម្លាប់មនុស្សក្នុងផ្ទះសំណាក់នៅពោធិ៍សាត់រកឃើញឃាតករក្រោយការគេចខ្លួន៦ខែ (Video Inside)

ឃាតកម្មពាក់ព័ន្ធការសម្លាប់ស្ត្រីម្នាក់ក្នុងផ្ទះសំណាក់មួយក្នុងខេត្តពោធិ៍សាត់ដែលកើតឡើង ប្រមាណ៦ខែកន្លងមកនេះ ត្រូវបានគេចាប់ឃាតករហើយ។ ជនសង្ស័យឈ្មោះ ច្រឹង ហ៊ុន អាយុ៣៧ឆ្នាំ បានសារភាពនៅថ្ងៃទី៦ឧសភានេះថា ស្ត្រីដែលស្លាប់ក្នុងផ្ទះសំណាក់ យិន ស៊ិន កាលពីថ្ងៃទី៨ខែតុលាឆ្នាំ២០២១នោះ គឺគាត់ពិតជាអ្នកសម្លាប់មែន។

ស្ត្រីដែលត្រូវបានគេ សម្លាប់ក្នុងផ្ទះសំណាក់នោះឈ្មោះស្រីណូ អាយុ៣៩ ដែលនាងត្រូវគេយកខ្សែចងរឹតកសម្លាប់ និងដាក់ ក្នុងភួយបំរុងយកទៅបោះចោលប៉ុន្តែត្រូវបានម្ចាស់ផ្ទះសំណាក់បានប្រទះឃើញ ហើយឃាត ករពេលនោះ ក៏បានគេចខ្លួន។

ជនសង្ស័យជាឃាតករ បានថ្លែងថាមូលហេតុ ដែលសម្លាប់ គឺដោយសារតែស្រ្តីនោះក្បត់នឹងខ្លួន ក្នុងការធ្លាប់រកស៊ីដើរប្លន់ជាមួយគ្នា។ យោងតាម សម្តី សារភាព, អំពើប្លន់ដោយមនុស្សទាំង២នោះ មានយ៉ាងហោច៥ទៅ៦ដង។

ជនសង្ស័យជាឃាតករត្រូវបានសមត្ថកិច្ចចាប់ខ្លួននាវេលា ទាបភ្លឺថ្ងៃទី៥ឧសភាឆ្នាំ ២០២២ ក្នុងផ្ទះរបស់ខ្លួននៅក្រុងពោធិ៍សាត់។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner