“ពិធីជួបជុំបណ្តាញមិត្តយើង” ទទួលបានការបរិច្ចាគគាំទ្រ យ៉ាងផុសផុលពីសប្បុរសជនសរុបជាង ៥០ ០០០ (ប្រាំម៉ឺន) ដុល្លារអាម៉េរិក ដើម្បីប្រើក្នុងសកម្មភាពសង្គម

សមាគមមិត្តយើង បានរៀបពិធីជួបជុំបណ្តាញមិត្តយើង ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព។ សមាគមមិត្តយើង មានសេចក្តីសោមនរីករាយយ៉ាងក្រៃលែង ដោយទទួលបានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំង ភ្ញៀវកិត្តិយសទំាងអស់។

សមាគមមិត្តយើង ទទួលបានការបរិច្ចាគជាទឹកប្រាក់និងសម្ភារៈពីសប្បុរសជននានាតាមរយៈ ឯកឧត្តម ហេង សួរ មានចំនួនជាង ៥០ ០០០ (៥ម៉ឺន) ដុល្លារអាម៉េរិក ដើម្បីគាំទ្រសកម្មភាពសមាគមមិត្តយើងសម្រាប់រយៈ៣ឆ្នាំ។

ជាង ១ឆ្នាំកន្លងមកនេះ សមាគមមិត្តយើង បានចូលរួមសកម្មភាពសង្គម និងសប្បរសធម៌នានា សរុបជាទឹកប្រាក់ប្រមាណជាង ៥០,០០០ (៥ម៉ឺន) ដុល្លារអាម៉េរិក នៅតាមបណ្តាខេត្ត តាមរយៈការបរិច្ចាគអណ្តូងទឹក សម្ភារសិក្សា សម្ភារប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ សំលៀកបំពាក់និងសម្ភារផ្សេងៗទៀត ជូនដល់សាលារៀន មន្ទីរពេទ្យបង្អែក សិស្ស-និស្សិត ក្មេងកំព្រា លោកតាស៊ីក្លូ ជាពិសេសគ្រួសារ និងជនដែលជួបការលំបាកក្នុងជីវភាពរាប់រយគ្រួសារ ដែលបានទទួលការឧបត្ថម្ភទាំងថវិកា និងសម្ភារៈពីសប្បុរសជនដៃគូរសហការ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner