សត្វឆ្មាព្រៃដ៏កម្របំផុតរបស់ពិភពលោក Iberian Lynx កំពុងប្រឈមមុខនឹងការផុតពូជ ប្រសិនបើមិនមានការអភិរក្ស

អន្តរជាតិ៖ ភាគខាងត្បូងប្រទេសអេស្ប៉ាញ ជាទីតាំងសម្រាប់ការទស្សនាទេសភាពប្លែកៗ និងអាកាសធាតុក្តៅខ្លាំង ជាពិសេសសត្វឆ្មាព្រៃ Iberian Lynx ជាប្រភេទសត្វដ៏កម្រដែលមានទំហំតូចជាងបងប្អូនជីដូនមួយនៅអឺរ៉ុបរបស់វា ហើយបានវិវត្តន៍ខ្លួនដើម្បីរស់រានមានជីវិត ពីការបរបាញ់សត្វទន្សាយព្រៃនៅទីនោះ។


Iberian lynx គឺជាថនិកសត្វកម្របំផុតមួយនៅលើភពផែនដី។ បើតាមអង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) ការគំរាមកំហែងដ៏ធំបំផុតនៅលើភពផែនដី គឺដោយសារតែជំងឺដែលបណ្តាលឱ្យមានអតុល្យភាពនៅក្នុងសង្វាក់ចំណីអាហាររបស់ពួកវា (សត្វទន្សាយ) ការសម្លាប់សត្វតាមផ្លូវ និងការទន្ទ្រានកាន់កាប់ព្រៃខុសច្បាប់។ តាមធម្មជាតិ ពួកវា (សត្វឆ្មាព្រៃ) គួរតែត្រូវបានគេរកឃើញនៅក្នុងព្រៃនៅភាគខាងត្បូងនៃទ្វីបអឺរ៉ុប ពីព្រោះថា វាជាប្រភេទសត្វនៅតំបន់ឧបទ្វីបអ៊ីប៊ៀរៀ (Iberian)។

ប៉ុន្តែកក្តាមួយចំនួនដែលមិនផ្លាស់ប្តូរ គឺជាអ្វីដែលជំរុញឱ្យសត្វឆ្មាព្រៃដ៏កម្រ Iberian Lynx ឈានដល់កម្រិតនៃការផុតពូជក្នុងសតវត្សទី២០។ ចំនួនសត្វឆ្មាព្រៃ Iberian Lynx បានធ្លាក់ចុះយ៉ាងគំហុកក្នុងអំឡុងសតវត្សទី២០។ បច្ចុប្បន្ននេះ គេអាចរកឃើញសត្វឆ្មាព្រៃប្រភេទនេះ តែនៅប្រទេសអេស្ប៉ាញ និងព័រទុយហ្គាល់ប៉ុណ្ណោះ។


ជុំវិញបញ្ហានេះដែរ ក្រុមអ្នកជំនាញបានណែនាំកម្មវិធីបង្កាត់ពូជ និងការអភិរក្ស ដែលបានជួយសត្វឆ្មាព្រៃដ៏កម្របំផុតរបស់ពិភពលោកមួយនេះ ឱ្យរស់រានមានជីវិតឡើងវិញគួរឱ្យកត់សម្គាល់ ហើយថែមទាំងបានពិនិត្យមើលទៅលើការគំរាមកំហែង នៃប្រភេទសត្វជិតផុតពូជដែលនៅតែប្រឈមមុខសព្វថ្ងៃនេះផងដែរ៕ ប្រភព៖ Terra Mater ប្រែសម្រួល៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner