លោក ឡុង ឌីម៉ង់ ៖ សមាជិកគណបក្សប្រជាជនទាំងអស់ សូមបន្តបោះឆ្នោតគាំទ្រគណបក្ស ដើម្បីបន្តអភិវឌ្ឍប្រទេសជាតិយើងកាន់តែរីកចម្រើនបន្ថែមទៀត

ព្រះសីហនុ ៖ នៅថ្ងៃទី៧ខែឧសភាឆ្នាំ២០២២ លោក ឡុង ឌីម៉ង់ ប្រធានក្រុមការងារថ្នាក់ខេត្តនៃគណបក្សប្រជាជនកម្ពុជា ចុះ ជួយសង្កាត់លេខ១ ក្រុងព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយប្រជាជននៅភូមិ១ សង្កាត់លេខ១ ។

ថ្លែងទៅកាន់ប្រជាជន និងសមាជិកសមាជិកាគណបក្សប្រជាជនក្នុងពិធីនេះ លោក ឡុង ឌីម៉ង់ បានប្រាប់ប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតត្រូវនាំគ្នាទៅបោះឆ្នោតជ្រើសតំណាងរបស់ខ្លូន នៅតាមមូលដ្ឋានឱ្យបានគ្រប់គ្នា ។ ត្រូវជ្រើសបេក្ខជនណាមានស្នាដៃល្អ បទពិសោធ មានមនសិការ ឧត្តមគតិ មានឆន្ទៈ បម្រើប្រជាជន ចេះស្គាល់សុខទុក្ខនិងជួយទុកធុរៈប្រជាជន ។

លោកបន្តថា ៖ ថ្នាក់ដឹកនាំថ្នាក់ជាតិនិងថ្នាក់ដឹកនាំនៅតាមមូលដ្ឋានបានផ្សារភ្ជាប់គ្នាយ៉ាងស្អិតរមួតក្នុងការជួយប្រជាជនដើម្បីឱ្យជីវភាពប្រជាជកាន់តែមានភាពល្អប្រសើរឡើង។ លោក ឡុង ឌីម៉ង់ កត់សំគាល់ថាថ្នាក់ដឹកនាំនៅតាមមូលដ្ឋានពិតជាមានសារៈសំខាន់
ណាស់ព្រោះពួកគាត់នៅកៀកកិតជាមួយប្រជាជន និងជាអ្នកកសាងផែនការសម្រាប់អភិវឌ្ឍឃុំសង្កាត់របស់ខ្លួនដោយផ្ទាល់ ។

ដូច្នេះបងប្អូនគួរសម្លឹងមើល និងជ្រើរើសបេក្ខជនក្រុមប្រឹក្សាដែលមានសមត្ថភាពឆន្ទៈមនសិការ ឧត្តមគតិ មានស្នាដែមានបទពិសោធន៍ដើម្បីដឹកនាំមូលដ្ឋានឱ្យមានការអិវឌ្ឍ ចេះធ្វើឱ្យប្រជាជនបានទទួលផលពីការ អភិវឌ្ឍក្រោមម្លប់សន្តិភាពនាពេលច្ចុប្បន្ននេះ ។

លោក ឡុង ឌីម៉ង់ បញ្ជាក់ថា មានតែគណៈគណក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលតែងផ្សារភ្ជាប់ ជានិច្ចកាល រួមសុខរួមទុក្ខជាមួយជាប្រជាជនគ្រប់ពេលវេលា និងបាននាំមកនូវសុខសន្តិភាព ការអិវឌ្ឍលើគ្រប់វិស័យដោយតម្កល់ឧត្តមប្រយោជន៍ប្រជាជនជាធំ ការពារបាននូវវិបុលភាពជូនប្រជាជនឱ្យរស់នៅដោយសុខសាន្ត និងគ្មានការរើសអើង ៕ ដោយ ៖ ខៀវ សាវ៉ុន

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner