ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំឆ្លូវ​ ត្រីស័ក ព.ស​២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ការធ្វើដំណើរដែលមិនបានគ្រោងទុក និងការប្រជុំថ្មីៗអាចកើតឡើងទៅបាន។ ថ្ងៃនេះជាពេលវេលាដែលមានអំណោយផលសម្រាប់ការប្រាស្រ័យទាក់ទងគ្នា ប៉ុន្តែជៀសវាងការនិយាយអាក្រក់ ឬការរិះគន់។ សូមលោកអ្នកបន្តធ្វើការជាធម្មតា​ ពីព្រោះផលចម្រើនលូតលាស់នឹងកើតឡើងចំពោះអ្នក។ បើទោះបីជាពេលនេះអ្នកអាចនឹងមិនទាន់ទទួលបានតាមក្តីប្រាថ្នា ប៉ុន្តែសូមកុំមានការសង្ស័យ អ្វីៗសន្យាថានឹងប្រសើរ។​ ទន្ទឹមនឹងនេះ សូមកុំរស់នៅជាមួយភាពអវិជ្ជមាន ហើយក៏កុំនិយាយច្រើនឥតប្រយោជន៍។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។​ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ សូមព្យាយាមកុំធ្វើការលើសម៉ោងនៅកន្លែងការងារ។​ វានឹងប្រសើរជាងប្រសិនបើអ្នកបំពេញការងារតាមការគ្រោងទុកក្នុងរវាងពីពេលព្រឹករហូត ដល់ពេលថ្ងៃ។​ ក្នុងពេលរសៀលប្រហែលជាអ្នកមិនសូវមានមានពេលវេលាច្រើននោះទេ។ ទន្ទឹមនឹងនេះ សូមព្យាយាមដាច់ខាត កុំធ្វើការងារដោយការប្រថុយប្រថានឲ្យសោះ។ ការសម្រេចចិត្តលឿន អាចជះឥទ្ធិពលអវិជ្ជមានដល់កេរ្តិ៍ឈ្មោះអាជីវកម្មរបស់អ្នក។ លើសពីនេះ លោកអ្នកហាក់មានភាពងាយស្រួលក្នុងការធ្វើទំនាក់ទំនងណាស់ ដូច្នេះសូមកែច្នៃអំណោយផលនេះដើម្បីទាញប្រយោជន៍ឲ្យកាន់តែច្រើន។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ពេលវេលានេះមានអំណោយផលបំផុតសម្រាប់ ការចរចា ការធ្វើកិច្ចព្រមព្រៀង និងការធ្វើការដឹកនាំក្រុមការងារ។ លោកអ្នកអាច ធ្វើឲ្យមនុស្សដែលនៅក្បែរលោកអ្នកស្រលាញ់រាប់អាន និងជួយទំនុកបម្រុងអ្នកបានគ្រប់ កាលទេស។ ស្របនឹងអំណោយផលនេះ ក៏តម្រូវឲ្យលោកអ្នកយកចិត្តទុកដាក់ចំពោះមនុស្ស ដែលនៅក្បែរលោកអ្នកដែរ។​ រក្សាពាក្យសំដី និងអាកប្បកិរិយា ពិសេសភាពស្មោះត្រង់។ ចំពោះសញ្ញាណផ្នែកហរិញ្ញវត្ថុកំពុងកើតឡើងខ្ពស់​ ដូច្នេះសូមកុំខ្លាចក្នុងការបោះជំហាន អនុវត្តការងារ ធ្វើការបណ្តាក់ទុន ឬបង្កើតអាជីវកម្មថ្មីៗ។ ក្រៅពីនេះ អ្នកនឹងអាចឆ្លើយតបបានយ៉ាងរហ័ស។  

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកឡើងខ្ពស់ត្រដែត។​ វេលានេះផ្តល់ជូនលោកអ្នកនូវភាពត្រចេះត្រចង់ក្នុង អាជីព។ រាល់កិច្ចការងារដែលអ្នកគ្រោងទុកនឹងអាចចាប់ផ្តើមអនុវត្តបាននៅពេលនេះ ដោយមិនជួបប្រទះនូវភាពរឹងស្ទះនោះទេ។ ប៉ុន្តែសូមលោកអ្នកបោះជំហានជាមួយពត៌មានពិត ដែលប្រមូលបានជានិច្ច។ កុំនិយាយអ្វី ឬធ្វើការងារដែលអ្នកមិនដឹងពីវា ដោយសារការប្រថុយប្រថាននឹងធ្វើឲ្យអាជីវកម្មអ្នកប្រទះការខាត់បង់ជាទំងន។ ដូច្នេះសូមយកចិត្តទុកដាក់ ទៅលើលក្ខខណ្ឌមួយនេះ។ ដោយឡែក ការងាររបស់អ្នកនឹងអាចមានការផ្លាស់ប្តូរក្នុងរូប ភាពយ៉ាងល្អប្រសើរបំផុត។ ការតម្លើងប្រាក់ឧបត្ថម្ភ ក៏ដូចជាផលចំណេញពីអាជីវកម្មមាន កំរិតខ្ពស់។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ ​ រាសីលោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់អ្នកក្នុងពេលនេះហាក់ជួបនូវភាពរឹងស្ទះច្រើនណាស់។ សូម្បីតែបញ្ហាតិចតួចក៏ហាក់បង្ហាញរូបរាងធំនៅចំពោះមុខអ្នក។ វានឹងមាន ការលំបាកបំផុតឲ្យអ្នកប្រឈមនឹងភាពអវីជ្ជមាន។ ប៉ុន្តែបើទោះបីជាស្ថានភាពនេះមិនជាទី មោទនចំពោះទឹកចិត្តអ្នកក្តី សូមកុំមានការព្រួយបារម្ភឲ្យលើសពីបញ្ហា។ អ្នកមានមនុស្សនៅ ក្បែរដែលគួរអោយទុកចិត្ត។ អ្នកអាចស្នើសុំជំនួយពីមនុស្សទាំងនោះបាន ប៉ុន្តែក៏សូមចងចាំ ថាការពិនិត្យវិនិច្ឆ័យលើពត៌មានដែលទទួលបានតែងតែជាកិច្ចការដែលអ្នកត្រូវធ្វើ។ ក្រៅពីនេះ សូមលោកអ្នកកុំចាកចេញក្នុងដំណើរបេសកកម្មការងារពេលនេះ​ គួររងចាំពេលក្រោយទើបល្អ។  

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ ​​  រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។​ កិច្ចការងារ និងអាជីវកម្មហាក់ជួបស្ថានភាពប្រែ ប្រួលខ្លាំង។ អ្នកអាចនឹងតាមមិនទាន់ចំពោះលក្ខខណ្ឌនេះ ប៉ុន្តែក៏មិនចាំបាច់ព្រួយពេកទេ អ្វីដែលចាំបាច់ សូមកំណត់ទំហំការងារ កុំធ្វើការចំណាយច្រើន កុំផ្លាស់ប្តូរស្ថានភាពការងារ ហើយក៏រឹតតែកុំស្តាប់មតិយោបល់ផ្សេងៗច្រើនពេកទេ។ ចូរចំណាយពេលគិតជាថ្មី ហើយឆ្លើយតបទៅនឹងភាពប្រែប្រួលនោះតាមបទពិសោធន៍ និងវិជ្ជាជីវៈរបស់អ្នក។ លើសពីនេះ ធ្វើយ៉ាងណាកុំបង្កើតកំហុសជាមួយមិត្តរួមការងារឲ្យសោះ។ ចូរដើរចេញ បើអ្នកមិនពេញចិត្ត តែកុំតវ៉ា ពីព្រោះវានឹងបង្ករបញ្ហាធំ។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកល្អជាមធ្យម។ អាជីពរបស់អ្នកក្នុងពេលនេះមានដំណើរការល្អជាប្រក្រតី។ មិនមានការប្រែប្រួលអ្វីគួរឲ្យកត់សម្គាល់។ ក្នុងនោះបញ្ហាក៏មិនមានអ្វីធំដុំនោះដែរ។ អ្នកពិតជាអាចដោះស្រាយបានដោយសន្តិវិធី ដូច្នេះគ្មានអ្វីដែលត្រូវតានតឹងទេ ចូរធ្វើអ្វីៗតាមបំណងប្រាថ្នាចុះ។ ផ្ទុយទៅវិញ ជម្លោះក្នុងថ្ងៃនេះប្រាកដខ្លួនច្បាស់លាស់នៅក្នុងទំនាក់ទំនង ជាមួយមនុស្សជិតស្និទ្ធតែម្តង ដូច្នេះដើម្បីព្រឹត្តិការណ៍នេះ សូមដោះស្រាយភាពយល់ច្រលំ ដោយការពន្យល់បកស្រាយដែលមិនមានភាពតានតឹង។​ ដោយឡែក ជៀសវាងការធ្វើការ ច្រើនក្នុងពេលតែមួយ។  

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ហោរាសាស្រ្តព្រមានពីកំហុសដែលនឹងអាចកើតឡើង។ កុំព្យាយាមធ្វើឲ្យមិត្តរួមការងារ និងដៃគូអាជីវកម្មរបស់អ្នកមានការភ្ញាក់ផ្អើលជាមួយនឹងការ សម្តែងចេញ ឬការអនុវត្តកិច្ចការងារ។ រឹតតែសំខាន់ជាងនេះ សកម្មភាពរបសស់អ្នកហាក់ ដក់នៅក្នុងក្រសែភ្នែករបស់មនុស្សនៅជុំវិញខ្លួនណាស់ ដូច្នេះសូមយកចិត្តទុកដាក់រាល់ សកម្មភាព។ ចូរធ្វើការតាមកាលវិភាគ ហើយធ្វើយ៉ាងណាបំពេញវាឲ្យបានល្អ និងរហ័ស រហួន។ ដោយឡែក អ្នកអាចមានរបួសស្នាម ឬប៉ះទង្គិចខ្លះ​ ដូច្នេះសូមប្រយ័ត្នជានិច្ច។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។​ ហោរាសាស្រ្តអាជីពណែនាំលោកអ្នកឲ្យអនុវត្តការងារប្រកបដោយភាពជាក់ស្តែង និងសមហេតុផល។ សូមបោះបង់ភាពអាត្មានិយម បើកចិត្តទទួលយកគំនិតយោបល់ពីមនុស្សរួមក្រុម ឬចូលរួមក្នុងកិច្ចពិភាក្សា និងការចែករំលែក នានា ប៉ុន្តែមិនគួរទទួលយកដោយការប្រញាប់ជាដាច់ខាត។ កំហុសលើការវិនិច្ឆ័យកំពុង នៅលាយឡំនឹងស្ថានភាពល្អប្រសើរ។​ ក្រៅពីនេះ អ្នកអាចធ្វើការទំនាក់ទំនងបានគ្រប់កាលទេស ដោយរួមទាំងអ្នកតូច និងធំផង។​ ទន្ទឹមនឹងនេះ​ សូមព្យាយាមប្រើពត៌មានដែលទទួល បានជាប្រយោជន៍ផ្ទាល់ខ្លួន។  

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។  រាសីលោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ការងារនានារបស់អ្នកអាចនឹងជួបនូវបញ្ហារឹងស្ទះ​តូចៗជាច្រើន ដែលល្មមបង្អាក់នូវផលប្រយោជន៍ធំដែលអ្នករំពឹងទុក។ ការមើលបំណាំពីមនុស្សនៅក្បែរខ្លួនក៏ហាក់មានច្រើន ហេតុនេះសូមលោកអ្នកព្យាយាមធ្វើយ៉ាងគ្រប់គ្រង ការងាររបស់ខ្លួនឲ្យបានគ្រប់ជ្រុងជ្រោយ។ កុំចែករំលែកពត៌មាន ប្រសិនបើមិនមានភាពចាំ បាច់។ កុំជឿបើគ្រាន់តែអ្នកមានអារម្មណ៍ថាត្រឹមត្រូវ បើគ្មានពត៌មានច្បាស់លាស់ទេ ការជឿជាក់នឹងបង្ករជាទោសទៅវិញ។ ក្រៅពីនេះ ប្រហែលជាអ្នកនឹងប្រឈមមុខនឹងឧបាយកល របស់ដៃគូប្រកួតប្រជែង។ ហេតុនេះ សូមធ្វើយ៉ាងណាកុំឆ្លើយតបលឿនឲ្យសោះ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។​ កិច្ចការងាររបស់អ្នកមានដំណើរការល្អជាប្រក្រតី។​ បញ្ហាក៏ហាក់មិន មានអ្វីធំដុំ ចំណែកផលដែលទទួលបានក៏មិនមានអ្វីដែលគួរអោយភ្ញាក់ផ្អើលដែរ។​ អ្វីៗដំណើរការទៅដោយស្ងៀមស្ងាត់ ដូច្នេះប្រហែលជាអ្នកមិនគួរបង្ខំខ្លួនឯងច្រើនពេកទេ ចូរពេញចិត្តនឹងការងារ ទទួលខុសត្រូវឲ្យបានល្អ និងរងចាំឳកាសល្អខាងមុខ ដើម្បិបំពេញ មហិច្ចតាធំរបស់អ្នក។ នៅក្នុងពេលព្រឹក ស្ថានភាពរឹតតែមានភាពស្ងប់ស្ងាត់​ ប៉ុន្តែជឿជាក់ទៅលើ ការផ្លាស់ប្តូរទៅរកវឌ្ឍនភាព ដែលកំពុងកើតឡើងក្នុងស្ថានភាពសម័ញ្ញនេះ។ ដោយឡែក លោកអ្នកអាចចល័តគំនិតដ៏រស់រវើក។

ឆ្នាំកុរ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ​ អាជីពរបស់អ្នកមានការប្រែប្រួលក្នុងសភាពវិជ្ជមាន។ ជាការពិតអ្នកអាចរក្សាអ្វីៗអោយនៅដដែលផង និងផ្លាស់ប្តូរផង ពីព្រោះផលដែលទទួលបានមិនមានអ្វីខុសគ្នានោះទេ។​ ដូច្នេះប្រសិនបើអ្នកមិនពេញចិត្តនឹងស្ថានភាពចាស់​ គឺអ្នកអាចផ្លាស់ប្តូរក្នុងពេលនេះបាន។ ទន្ទឹមនឹងនេះ​សូមចំណាយពេលវេលាខ្លះគិតគូរពីគម្រោង និងផែនការអនុវត្តរបស់ការងារជាថ្មី។ អ្នកត្រូវតែធ្វើឲ្យជំហានរបស់អ្នកអាចសម្របទៅនឹង ស្ថានភាពប្រកួតប្រជែងនៅខាងក្រៅ។ លើសពីនេះ គួរគិតគូរពីការសិក្សារៀនសូត្របន្ថែម ដូចជាការចូលរួមក្នុងវគ្គបណ្តុះបណ្តាលលើវិជ្ជាជីវៈដែលចាំបាច់នឹងការងារអ្នក។

ចំណាំ៖

ឆ្នាំទាំង៣ ខាល ថោះ កុរ រាសីឡើងខ្ពតស់ត្រដែត។ លោកអ្នកអាចបំពេញការងារដោយជោគជ័យ​ និងរំពឹងថាទទួលបានការជួយទំនុកបម្រុងខ្ពស់ពីថ្នាក់លើ។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner