សមិទ្ធផលនានានៅស្នាក់ការគណបក្សប្រជាជន កម្ពុជា ឃុំ វ៉ារិន តម្លៃជាង ៦៧លានរៀល ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការ

សៀមរៀប ៖ ឯកឧត្តម សៅ សារឿន សមាជិកគណៈកម្មាធិការកណ្តាល គណបក្ស ប្រជាជន កម្ពុជា អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកវ៉ារិន ជាប្រធាន ក្រុមការងារ ថ្នាក់ កណ្តាលចុះ ជួយមូល ដ្ឋានឃុំ វ៉ារិន បានអញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវអគារស្នាក់ការគណបក្សប្រជាជន កម្ពុជា ឃុំ វ៉ារិន ទើបជួយជុល កែលម្អរថ្មី និងសមិទ្ធិផលនានាជាច្រើនទៀត កាលពីចុងសប្តាហ៍កន្លងទៅនេះ ។

យោងតាមរបាយការណ៍ស្តីពីសមិទ្ធិផលនានាដែលក្រុមការងារចុះមូលដ្នានឃុំវ៉ារិន សម្រេចបានក្រោមការដឹកនាំពីឯកឧត្តម សៅ សារឿន ប្រធានក្រុមការងារចុះមូលដ្ឋាន រួមជាមួយសមាជិក ព្រមទាំងសប្បុរសជន បានជួយឧបត្ថម្ភថវិកាក្នុងការជួសជុលកែលម្អរឡើងវិញនូវអគារស្នាក់ការគណបក្សប្រជាជន ឃុំវ៉ារិន ដោយបំពាក់ប្រព័ន្ធអគ្គីសនី ម៉ាស៊ីនត្រជាក់ គ្រឿងបញ្ចាំងស្លាយ ក្រាលការ៉ូថ្មី ស្លាកសញ្ញាគណបក្សថ្មី សាងសង់រោងសម្រាប់ប្រជុំរួមធ្វើពីដែកប្រក់ស័ង្កសី បន្ទប់អនាម័យ ធ្វើរបងថ្មបន្ថែម ប្រវែង ៤០ម៉ែត្រ និងបំពាក់អំពូលសឡាជុំវិញស្នាក់ការ ដែលសរុបថវិកាចំនួនជាង ៦៧លានរៀល ។

សូម បញ្ជាក់ផងដែរថា ចាប់ពីឆ្នាំ២០១៧ កន្លងមក ក្រុមការងារចុះជួយមូលដ្ឋានដែល ដឹកនាំដោយ ឯកឧត្តម សៅ សារឿន ប្រធាន ក្រុមការងារបានចូលរួមជាមួយរាជរដ្ឋាភិបាល ជួសជុល និង ត្រាសសេ ផ្លូវក្រាលដី ស ដែលតភ្ជាប់ ពីភូមិ វ៉ារិន ទៅភូមិនេល ពីភូមិនេល ទៅភូមិជប់សោម ពីភូមិជប់ត្រាវ ទៅភូមិគោកស្រុក និងពីភូមិអូរត្រាច ទៅ ភូមិជប់សោម ក្នុងឃុំវ៉ារិន ។ លើសពីនេះ ឯកឧត្តម បានចូល រួម ស្តាវិស័យអប់រំដោយបានសាងសង់សាលារៀន ១ខ្នងនៅ ភូមិអូរត្រាច ព្រមទាំងចូលរួមក្នុង កិច្ចការងារសង្គម និង ចិញ្ចឹម ចលនាបក្សក្នុងមូលដ្ឋានជាបន្តបន្ទាប់ តាម រយៈសមាជិកក្រុមការងារមូលដ្ឋាន ចំណាយ ថវិកាសរុបកន្លងមកចំនួនជាង ៦០២លានរៀល ។

ឯកឧត្តម សៅ សារឿន បានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផល ថ្មីរ បស់គណបក្សប្រជាជនកម្ពុជាដែលត្រូវបានដាក់សម្ភោធឲ្យប្រើប្រាស់នាពេលនេះ ។ ទន្ទឹមនិងនេះ ឯកឧត្តមបានលើកឡើងពីការ ខិតខំប្រឹងប្រែរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានដាក់ចេញនូវការណែនាំសំខាន់ៗមួយចំនួនដល់គណបក្សគ្រប់ថ្នាក់ និងមន្រ្តីគណបក្សគ្រប់រូប ក្នុងការបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ ដល់ការចូលរួមអនុវត្តកំណែទម្រង់ឱ្យបាន ទូលំទូលាយ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ប្រកបដោយប្រសិទ្ធភាព ។

ទន្ទឹម និង សមិទ្ធផលនានាដែលទទួលបានថ្មីនាពេលនេះ ឯកឧត្តម សៅ សារឿន បានរំលេចពីគុណតម្លៃនៃសុខសន្តិភាព គឺជាសមិទ្ធផលរួម ប្រកបដោមោទនភាពរបស់ ប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់គ្នា ហើយដែលមិនធ្លាប់មានឡើយនៅក្នុងប្រវត្តិសាស្ត្រជាង ៥០០ឆ្នាំ កន្លងមក របស់ប្រជាជាតិ កម្ពុជា ។

ឯកឧត្តម សៅ សារឿន បានផ្តាំផ្ញើដល់ អាជ្ញាធរ គ្រប់ថ្នាក់ ព្រមទាំងក្រុមការងារត្រូវ បន្ត ចូលរួមថែរក្សា សមិទ្ធិផលថ្មីនេះទាំងអស់គ្នា សម្រាប់បម្រើឲ្យការប្រើប្រាស់បានយូ អង្វែង ។ ពិសេស ត្រូវចូលរួមសហការ ទុបស្កាត់រាលបទល្មើសក្នុងមូលដ្ឋាន ដូចជា គ្រឿងញៀន ចោរកម្ម ក្មេងទំនើង និងអំពើអបាយមុខផ្សេងៗជាដើម ៕ ប្រភព ៖ កងទ័ព

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner