ពាណិជ្ជកម្មអាមេរិក-វៀតណាមកើនដល់ជាង ១១១ពាន់លានដុល្លារ

ទំហំពាណិជ្ជកម្មរវាងអាមេរិកនិងវៀតណាមបានកើនពី ៤៥០លានដុល្លារអាមេរិក ក្នុងឆ្នាំ១៩៩៤ ទៅដល់ ១១១.៥៦ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១។

របាយការណ៍នេះត្រូវបានបង្ហាញ កាលពីថ្ងៃទី៨ ឧសភា ពោលគឺមុនពេលដែលនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសហរដ្ឋអាមេរិក ជាមួយនិងទស្សនកិច្ចការងារចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ក្នុងពេលឆាប់ៗនេះ ។

លោកនាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូវៀតណាមទៅចូលរួមកិច្ចប្រជុំកំពូលនេះ និងទស្សនកិច្ចផ្លូវការ ចាប់ពីថ្ងៃទី១១ ដល់ ១៧ ឧសភា ២០២២ ៕ ប្រភពពី VNexpress

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner